“ការនិយាយខណៈពេលដែលអ្នកកំពុងវាស់សម្ពាធឈាម អាចបង្កើនតួលេខសម្ពាធឈាមរបស់អ្នកបាន” នេះបើតាមសេចក្តីណែនាំរបស់សមាគមន៍បេះដូងអាមេរិច (AHA)។ ហើយសូម្បីតែការអង្គុយគង់អន្ទាក់ខ្លា ឬមានទឹកនោមពេញប្លោកនោមពេញ ក៏អាចជាកត្តាមួយជំរុញឲ្យសម្ពាធឈាមរបស់កើនឡើងបន្តិចបន្តួចផងដែរ។
វេជ្ជបណ្ឌិតម៉ៃឃេល ហូចម៉ាន (Michael Hochman) ដែលជាសមាជិកនៃសមាគមន៍បេះដូងអាមេរិចបាននិយាយថា “រឿងសាមញ្ញៗទាំងនេះ អាចធ្វើឲ្យមានភាពខុសគ្នាមួយថាតើមនុស្សម្នាក់ ត្រូវបានគេចាត់ទុកថា មានសម្ពាធឈាមខ្ពស់ ដែលតម្រូវឲ្យមានការព្យាបាលដែរឬទេ។ គាត់ក៏ជាសាស្រ្តាចារ្យរងផ្នែកឱសថព្យាបាល នៅសាកលវិទ្យាល័យ Southern California ផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វេជ្ជបណ្ឌិត Hochman បាននិយាយនៅក្នុងការចេញផ្សាយព័ត៌មានរបស់ AHA ថា “ការដឹងពីរបៀបវាស់សម្ពាធឈាមឲ្យបានត្រឹមត្រូវនៅផ្ទះ អាចជួយអ្នកក្នុងការជៀសវាងការផ្លាស់ប្តូរថ្នាំដែលមិនចាំបាច់”។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅទីនេះ គេបានបង្ហាញពីកំហុសឆ្គងទូទៅទាំង ៧ ដែលអាចផ្លាស់ប្តូរសម្ពាធឈាមអ្នក។
1. ការមានទឹកនោមពេញប្លោកនោមពេញ អាចបន្ថែមពី ១០ ទៅ ១៥ លេខ ដូច្នេះ ចូរព្យាយាមប្រើបន្ទប់ទឹក មុនពេលវាស់សម្ពាធឈាម
2. ការទ្រជើង ឬខ្នងរបស់អ្នកមិនបានល្អ ខណៈពេលអង្គុយវាស់ឈាម អាចបង្កើនសម្ពាធឈាមរបស់អ្នកពី ៦ ទៅ ១០ លេខ ដូច្នេះ អ្នកគួរតែអង្គុយនៅលើកៅអីមួយ ដែលមានខ្នង និងជើងរបស់អ្នកនៅរាបស្មើនៅលើកំរាល។
3. ការអង្គុយគងអន្ទាន់ខ្លា អាចបន្ថែមពី ២ ទៅ ៨ លេខ។
4. ប្រសិនបើដៃរបស់អ្នកព្យួរនៅចំហៀងអ្នក លេខអានរបស់អ្នកអាចខ្ពស់ជាងតួលេខជាក់ស្តែង ១០ លេខ
5. ការដាក់ម៉ាស៊ីនវាស់នៅលើអាវ អាចបន្ថែមពី ៥ ទៅ ៥០ លេខ ដូច្នេះ ខ្សែក្រវ៉ាត់គួរតែនៅលើដៃទទេ។
6. ឧបករណ៍វាស់តូចពេក អាចបន្ថែមពី ២ ទៅ ១០ លេខ
7. ការនិយាយ អាចបន្ថែម ១០ លេខ ដូច្នេះ អ្នកគួរតែនៅស្ងៀមហើយស្ងាត់ នៅពេលវាស់ឈាម៕