ការក្អករបស់កូនអ្នក ស្តាប់មើលទៅដូចជាមានសំបោរ ឬស្លេស្ម ហើយគេក៏ប្រហែលជាមានការហៀរសំបោរ ឈឺបំពង់ក ហូរទឹកភ្នែក និងមិនសូវឃ្លានអាហារផងដែរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្វីដែលអាចបណ្តាលឲ្យកូនអ្នកក្អកស្លេស្ម
ជំងឺផ្តាសាយធម្មតា អាចមានរយៈពេលពីមួយទៅពីរសប្តាហ៍ ប៉ុន្តែ វាអាចស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុតរបស់វា (ឆ្លងច្រើនបំផុត) ក្នុងរយៈពេលពីរបីថ្ងៃដំបូង។ យោងតាមវិទ្យាស្ថានជាតិអាលែកហ្សី និងជំងឺឆ្លងបានឲ្យដឹងថា កុមារទទួលរងនូវជំងឺផ្តាសាយជាមធ្យមពី ៦ ទៅ ១០ ដងក្នុងមួយឆ្នាំ ដូច្នេះ អ្នកអាចរំពឹងថា គេប្រហែលជាឈឺច្រើនក្នុងខែរងានេះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វិធីជួយកូនរបស់អ្នក
ដោយសារជំងឺផ្តាសាយបណ្តាលមកពីវីរុស ដូច្នេះ ថ្នាំអង់ទីប៊ីយោទិចមិនអាចជួយបានទេ សូម្បីតែអ្នកសុំឲ្យគ្រូពេទ្យរបស់អ្នកចេញវេជ្ជបញ្ជាក្តី។
ទោះបីជាយ៉ាងណាក៏ដោយ សូមទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើកូនរបស់អ្នកមានសំបោរពណ៌បៃតង និងគ្រុនក្តៅ ដោយសារតែគាត់អាចមានការឆ្លងរាលដាលនៃបាក់តេរី។
ប្រសិនបើកូនរបស់អ្នកមានអាយុតិចពេកក្នុងការបឺតច្រមុះ សូមប្រើទឹកសេរ៉ូមប្រៃលាង ឬបាញ់ច្រមុះ ដើម្បីសម្អាតសំបោរ ទឹករំអិល និងជួយមិនឲ្យគាត់មិនសូវក្អក។
ការប្រើម៉ាស៊ីនផ្តល់សំណើម និងការងូតទឹកក្តៅឧណ្ហៗ ក៏អាចជួយកាត់បន្ថយការក្អកបានផងដែរ។
អ្នកប្រហែលជាចង់ឲ្យកូនរបស់អ្នកស្រូបយកចំហាយក្តៅៗខ្លះនៅលើកន្សែង ប៉ុន្តែ ចូរកុំដាក់វាដោយផ្ទាល់លើស្បែករបស់អ្នក លុះត្រាតែគ្រូពេទ្យណែនាំវា។
សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក មុនពេលផ្តល់ឲ្យកូនអ្នកនូវឱសថគ្មានវេជ្ជបញ្ជា និងសួរថាតើពេលណាគេនឹងចាស់គ្រប់គ្រាន់ ដើម្បីញ៉ាំថ្នាំ ឬសេរ៉ូមបំបាត់ក្អក៕