ប្រសិនបើអ្នកអាលែកស៊ីទៅនឹងធូលីដី រោមសត្វ ឬសារធាតុណាមួយ នោះអ្នកអាចជួបបញ្ហាហៀរសំបោរ។ វាអាចបង្កជាការឈឺចាប់ ឬក៏គ្មានផងដែរ។ តាមរយៈការយកចិត្តទុកដាក់ អ្នកអាចដោះស្រាយបញ្ហានេះបានយ៉ាងងាយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រើថ្នាំប្រឆាំងអ៊ីសស្តាមីន
ពពួកថ្នាំប្រភេទនេះ អាចការពាររាងកាយពីការបង្កើតអ៊ីសស្តាមីន (histamines) ដែលធ្វើឲ្យអ្នកហៀរសំបោរ។ Antihistamines ធ្វើឲ្យភ្នាសរំអិលក្នុងច្រមុះស្ងួត និងត្រឡប់មករកភាពធម្មតាវិញ។ អ្នកអាចស្វែងរកថ្នាំដែលគ្មានវេជ្ជបញ្ជានេះ (loratadine ឬ diphenhydramine) ដែលមានឈ្មោះដូចជា Allegra, Claritin, Zyrtec, Benadryl, Phenergan និង Clarinex។ ប៉ុន្តែ ត្រូវប្រុងប្រយ័ត្ន កុំបើកបរ ឬធ្វើការងារគ្រោះថ្នាក់ ពីព្រោះថ្នាំនេះ អាចធ្វើឲ្យអ្នកងងុយគេងបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទៅជួបគ្រូពេទ្យ
គ្រូពេទ្យរបស់អ្នកនឹងចេញថ្នាំមានវេជ្ជបញ្ជា ប្រសិនបើថ្នាំខាងលើ មិនមានប្រសិទ្ធភាព ចំពោះអ្នកនោះទេ។ គ្រូពេទ្យអាចនឹងឲ្យអ្នកប្រើថ្នាំប្រឆាំង histamine ផ្សេងទៀត ដូចជា corticosteroid (ថ្នាំបាញ់ច្រមុះ) ឬថ្នាំបំបែកស្លេស្ម …។ អ្នកត្រូវចងចាំថា ថ្នាំប្រឆាំង histamines ដែលមានវេជ្ជបញ្ជាបែបនេះ អាចនឹងមានប្រសិទ្ធភាពខ្ពស់ និងផលប៉ះពាល់មួយចំនួន ដូចជា ថប់បារម្ភ រាគ ឡើងសម្ពាធឈាម និងគេងមិនលក់ជាដើម។
សម្អាតច្រមុះរបស់អ្នក
អ្នកអាចប្រើស្ប្រៃយ៍បាញ់លាងច្រមុះ ដើម្បីសម្អាតមេរោគ និងជាតិសំបោរ។ ស្ប្រៃយ៍លាងច្រមុះ អាចជួយឲ្យភ្នាសច្រមុះមានសំណើម។
ញ៉ាំទឹកឲ្យបានច្រើន
ទោះបីជាច្រមុះអ្នកមិនទាន់បាត់ហូរក្តី ឬបាត់ហូរក្តី អ្នកត្រូវតែព្យាយាមញ៉ាំទឹកឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីការពារការបាត់បង់ជាតិទឹក។ ការញីស និងការហៀរសំបោរច្រើន ព្រមជាមួយនឹងការញ៉ាំថ្នាំ អាចធ្វើឲ្យភ្នាសច្រមុះស្ងួត ដូច្នេះ ការញ៉ាំទឹកឲ្យបានច្រើន អាចដោះស្រាយបញ្ហាស្ងួតនេះបាន។។
ប្រើម៉ាស៊ីនផ្តល់សំណើម
វាជួយធ្វើឲ្យខ្យល់មានសំណើម ដែលវាជាកត្តាល្អបំផុត សម្រាប់សុខភាពច្រមុះរបស់អ្នក៕