ខាងក្រោមនេះ គឺជាការធ្វើតេស្តលើសុខភាពមួយចំនួន ដែលមនុស្សស្រីគ្រប់រូបគួរតែពិនិត្យឲ្យបានច្បាស់លាស់ និងជាប្រចាំ ដើម្បីតាមដានបញ្ហាសុខភាព និងបង្ការការកើតជំងឺធ្ងន់ធ្ងរទៅថ្ងៃក្រោយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការមើលថែទាំសុខភាព និងការយកចិត្តទុកដាក់ ទៅលើរោគសញ្ញាខុសប្លែកណាមួយ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះ វាអាចជួយឲ្យដឹង និងព្យាបាលជំងឺទាំងនោះទាន់ពេលវេលា ជាពិសេស ស្ត្រីដែលស្ថិតក្នុងអាយុលើសពី ៣០ ឆ្នាំ គួរតែប្រយ័ត្ន អំពីបញ្ហាសុខភាពឲ្យមែនទែន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
តេស្តសុខភាព និងជំងឺនានា ដែលអ្នកគួរតែប្រុងប្រយ័ត្ន និងត្រួតពិនិត្យឲ្យបានច្បាស់ ៖
១. សម្ពាធឈាម
២. បេះដូង
៣. ឆ្អឹង
៤. ក្រពេញទីរ៉ូអ៊ីត
៥. កម្រិតជាតិស្ករ
៦. ជាតិខ្លាញ់
៧. សុដន់ និងទ្វារមាស
៨. ជំងឺគ្រាប់ឈាម។ល៕