ការមានវ័យចំណាស់ មិនត្រឹមតែនាំឲ្យមានស្នាមជ្រួញ សក់ពណ៌ប្រផេះ និងកើតមានការឈឺចាប់នានានោះទេ ប៉ុន្តែ វាមានរឿងរ៉ាវជាច្រើនដែលនឹងកើតឡើងដែលអ្នកមិនបានដឹងខ្លួន។
នៅពេលដែលអ្នកកាន់តែចាស់ លិង្គរបស់អ្នកក៏ដូចគ្នាដែរ។ ការផ្លាស់ប្តូរនីមួយៗត្រូវបានគ្រប់គ្រងដោយកម្រិតអ័រម៉ូន testosterone នៅក្នុងខ្លួនរបស់អ្នក។ អ័រម៉ូននេះគឺជាអ័រម៉ូនផ្លូវភេទបុរស។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កម្រិតនៃអ័រម៉ូន testosterone របស់អ្នកចាប់ផ្តើមធ្លាក់ចុះ នៅពេលអ្នកអាយុ ៤០ ឆ្នាំហើយបញ្ហានេះប៉ះពាល់ដល់បរិមាណទឹកកាម និងគុណភាពមេជីវិតឈ្មោល។
លិង្គរបស់អ្នកអាចទទួលរងផលប៉ះពាល់ នៅពេលដែលរាងកាយរបស់អ្នកឆ្លងកាត់ការផ្លាស់ប្តូរ។ យោងតាមការស្រាវជ្រាវ ប្រហែល ៧០ នៃបុរសនឹងមានបញ្ហាងាប់លិង្គនៅចំណុចមួយណាមួយក្នុងជីវិតរបស់ពួកគេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស្ថិតិបាននិយាយថា បុរសជាង ១០០ លាននាក់នៅទូទាំងពិភពលោកមានជំងឺលិង្គងាប់។ បញ្ហានេះកើតឡើងជាទូទៅនៅក្នុងប្រទេសអភិវឌ្ឍន៍។
យ៉ាងណាមិញ ក្រៅពីបញ្ហាខាងលើនេះ សូមប្រញាប់ទៅទៅពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកជួបប្រទះបញ្ហាដូចខាងក្រោម ៖
1. មានអារម្មណ៍ឈឺផ្សារ ពេលបត់ជើងតូច
2. ឈាមនៅពេលដែលអ្នកនាម ឬបាញ់ទឹកកាម
3. ការផ្លាស់ប្តូរតាមរបៀបដែលអ្នកបញ្ចេញទឹកកាម
4. ការហូរទឹករំអិលចេញពីលិង្គរបស់អ្នក
5. ការឈឺចាប់ ដែលបណ្តាលមកពីការប៉ះទង្គិចនៅលើលិង្គរបស់អ្នក
6. ការរំខាន ឬការថយចុះចំណង់ផ្លូវភេទ
7. ការរលាក រមាស់ ឬដុះឬសក្នុងប្រដាប់ភេទ
8. ការឈឺចាប់លិង្គ
9. ការផ្លាស់ប្តូរខុសធម្មតានៃលិង្គ៕