ការដុះរោម នៅជុំវិញក្បាលសុដន់ មិនមែនជាអ្វី ដែលមនុស្សស្រីគ្រប់រូប ប្រាថ្នាចង់បាននោះទេ ទោះបីជាកន្លែងនោះ ស្ថិតនៅទីអាថ៌កំបាំង មិនមាននរណាមើលឃើញក៏ដោយ។ យ៉ាងណាមិញ ថ្ងៃនេះ យើងខ្ញុំនឹងប្រាប់អ្នក នូវវិធីសាស្ត្រចំនួនពីរ ដែលអ្នកអាចធ្វើដោយខ្លួនឯងបាន ដើម្បីកម្ចាត់ កាត់បន្ថយ និងការពារបញ្ហាដុះរោមជុំវិញក្បាលដោះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វិធីសាស្ត្រទីមួយ ៖ ស្ករត្នោត
ចូរកម្តៅស្ករត្នោត ឲ្យក្តៅបំផុត រួចទុកឲ្យត្រជាក់វិញ។ បន្ទាប់មក យកទៅលាបនៅជុំវិញក្បាលដោះ។ យកក្រណាត់ស្តើងស្អាត ដើម្បីមកសង្កត់ពីលើម្តុំក្បាលដោះឲ្យជាប់ បន្ទាប់មកចាប់ទាញកន្ត្រាក់ចេញ នោះវានឹងដោយរោម ឬគល់រោម ហើយលែងដុះទៀតហើយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វិធីសាស្ត្រទីពីរ ៖ ប្រទាលកន្ទុយក្រពើ
ចូរចិតយកសាច់ប្រទាលកន្ទុយក្រពើ ដើម្បីមកលាបនៅជុំវិញក្បាលដោះ មុននឹងប្រើផលិតផលនានា ដើម្បីបករោមនោះចេញ។ ប្រទាលកន្ទុយក្រពើ នឹងទៅកាត់បន្ថយរោម កាត់បន្ថយការឡើងកន្ទួលក្រហម ហើយធ្វើឲ្យស្បែកសុដន់ទន់ និងម៉ត់រលោង៕