បញ្ហាទល់លាមក
ស្ត្រីភាគច្រើន អាចនឹងជួបបញ្ហាការទល់លាមក ដោយសារតែការផ្លាស់ប្តូរអ័រម៉ូន នៅក្នុងខ្លួនរបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មានរឿងមួយចំនួន ដែលអ្នកជួយការពារអ្នក មិនឲ្យទល់លាមកបាន ដូចជា ៖
• ញ៉ាំអាហារសម្បូរជាតិសរសៃ ដូចជា នំប៉័ងស្រូវសាលី គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើឲ្យបានច្រើន
• ហាត់ប្រាណឲ្យបានទៀងទាត់
• ញ៉ាំទឹកឲ្យបានច្រើន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការឈឺចាប់តាមជើង ឬរមួលក្រពើ
វាជាការឈឺចាប់ភ្លាមៗ មុតស្រួច ដែលជាធម្មតា នៅតាមសាច់ដុំ ឬជើងរបស់អ្នក។ ភាគច្រើន គឺវាកើតឡើង នៅពេលយប់។ គេមិនទាន់ដឹងច្បាស់ អំពីមូលហេតុរបស់វានោះទេ។
ជាធម្មតា ការធ្វើលំហាត់ប្រាណ អំឡុងពេលមានផ្ទៃពោះ ជាពិសេស ការធ្វើចលនាកជើង និងជើង អាចជួយសម្រួលដល់ចលនាឈាមរត់ និងអាចជួយកាត់បន្ថយ ការឈឺចាប់បានទៀតផង។ អ្នកអាចសាកល្បង ការហាត់ប្រាណជើង ដូចខាងក្រោមនេះ ៖
• បត់ និងសន្ធឹងជើងរបស់អ្នក ឡើងចុះ ៣០ ដង
• បង្វិលជើងរបស់អ្នកទៅម្ខាងៗ ចំនួន ៨ ដង។
វាអាចនឹងធូរស្រាល ដោយគ្រាន់តែអ្នក លើកជើងឡើងលើបន្តិច ហើយទាញម្រាមជើង ចូលមកជិតខ្លួនរបស់អ្នក។ ម្យ៉ាងវិញទៀត អ្នកគួរតែពិភាគ្សាជាមួយគ្រូពេទ្យ ចំពោះបញ្ហាដូចខាងលើនេះ ថាតើអ្នកគួរប្រើថ្នាំ ឬយ៉ាងណា?