ដើម្បីកាត់បន្ថយកម្តៅ បើអ្នកគ្មានថ្នាំពពួក acetaminophen ឬ ibuprofen ដើម្បីបញ្ចុះកម្តៅកូនរបស់អ្នក អ្នកអាចសាកល្បងវិធីបញ្ចុះម្តៅដោយងាយៗ ដូចខាងក្រោមនេះបាន ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ដាក់កូនកន្សែងត្រជាក់ នៅលើថ្ងាសរបស់កូនអ្នក នៅពេលគេកំពុងគេង
• ងូតទឹក ឬជូតខ្លួនគេ ជាមួយនឹងទឹកក្តៅឧណ្ឌៗ ដោយមិនត្រូវប្រើទឹកត្រជាក់ឡើយ ព្រោះវាអាចធ្វើឲ្យគេរងារ ឬញាក់បាន
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ឲ្យគេញ៉ាំអាហារ ឬទឹកឲ្យបានច្រើន ដើម្បីជួយបញ្ចុះកម្តៅ និងការពារការខ្សោះជាតិទឹក
• ប្រើកង្ហារ! ប៉ុន្តែ បើមិនចង់ឲ្យកូនរងារ អ្នកបើកវាតិចៗបានហើយ
• ដោះសម្លៀកបំពាក់គេចេញឲ្យអស់ ដូច្នេះ ស្បែកគេអាចនឹងហើយកម្តៅបានលឿន
• នៅក្នងផ្ទះ ដែលមានសីតុណ្ហភាពត្រជាក់
• ទាក់ទងទៅគ្រូពេទ្យភ្លាម ប្រសិនបើកូនរបស់អ្នកមានអាយុតិចជាង ៣ ទៅ ៥ ខែ ហើយមានកម្តៅលើសពី ៣៧ អង្សារសេ៕