របបអាហារដែលមានសុខភាពល្អ និងការរក្សារាងកាយឲ្យសកម្ម នឹងជួយអ្នកក្នុងការគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម ព្រមទាំងបង្ការជំងឺទឹកនោមផ្អែមថែមទៀតផង។ វាក៏ជួយអ្នកក្នុងការគ្រប់គ្រងទម្ងន់របស់អ្នក ហើយជាទូទៅអ្នកនឹងមានអារម្មណ៍ល្អប្រសើរ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកអាចញ៉ាំអាហារជាច្រើនប្រភេទ
មិនមានអ្វីដែលអ្នកមិនអាចទទួលទានបានទេ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី ២ ប៉ុន្តែ អ្នកត្រូវតែកំណត់អាហារមួយចំនួន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកគួរតែ ៖
1. បរិភោគអាហារជាច្រើនប្រភេទ – រាប់បញ្ចូលទាំងផ្លែឈើ បន្លែ និងអាហារម្ស៉ៅមួយចំនួនដូចជាប៉ាស្តាជាដើម
2. រក្សាជាតិស្ករខ្លាញ់ និងអំបិលឲ្យមានតិចបំផុត
3. បរិភោគអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចជារៀងរាល់ថ្ងៃ កុំរំលងអាហារ (ប៉ុន្តែ យកល្អតិចៗ)
4. ប្រសិនបើអ្នកត្រូវការផ្លាស់ប្តូររបបអាហាររបស់អ្នក វាអាចមានភាពងាយស្រួលក្នុងការធ្វើការផ្លាស់ប្តូរតិចតួចរាល់សប្តាហ៍។
សកម្មភាពរាងកាយ គឺត្រូវតែមានជាប្រចាំ និងឲ្យបានច្រើន ដែលវាអាចមានដូចជា ៖
1. ការធ្វើការងារក្នុងផ្ទះងាយៗមួយចំនួន ដូចជាថែសួន ជូតផ្ទះ និងឡើងជណ្តើរជាដើម
2. ហាត់ប្រាណឲ្យបានរាល់ថ្ងៃ
3. អ្នកអាចបង្កើតការសប្បាយជាមួយនឹងកីឡាមួយចំនួនដូចជាហែលទឹក ឬធាក់កង់ជាដើម៕