ទារកមានភាពរស់ខ្លាំងណាស់នៅពេលសម្រាលកូនភ្លាមៗ ដូច្នេះ វាគឺជាពេលវេលាល្អបំផុត ដើម្បីចាប់ផ្តើមបំបៅកូនដោយទឹកដោះ ប្រសិនបើអ្នកទាំងពីរមានឆន្ទៈធ្វើបែបនេះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការពិត បណ្ឌិត្យសភារោគកុមារាអាមេរិច បានណែនាំឲ្យទារកទើបកើតដែលមានសុខភាពល្អ គួរតែត្រូវបានដាក់លើដើមទ្រូងផ្ទាល់ជាមួយស្បែកម្តាយរបស់ពួកគេភ្លាមៗ បន្ទាប់ពីការសម្រាល រហូតដល់ការបំបៅលើកដំបូងត្រូវបានសម្រេច។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកមិនចាំបាច់ភ័យស្លន់ស្លោទេ ប្រសិនបើទារកទើបនឹងកើតរបស់អ្នក ហាក់ដូចជាមានបញ្ហាក្នុងការស្វែងរកដោះ ឬស្ថិតនៅលើក្បាលដោះរបស់អ្នកភ្លាម បន្ទាប់ពីកំណើត។ ពេលខ្លះ គេអាចគ្រាន់តែលិទ្ធក្បាលសុដន់របស់អ្នក នៅពេលដំបូង។ នៅទីបំផុត ទារកភាគច្រើននឹងចាប់ផ្តើមបៅក្នុងរយៈពេល ១ ម៉ោងដំបូង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កុំខ្មាស់អៀនអំពីការសុំអ្នកថែទាំ ឬគិលានុបដ្ឋាយិកា ដើម្បីជួយអ្នកចាប់ផ្តើមបំបៅ នៅពេលដែលអ្នកកំពុងស្ថិតនៅក្នុងបន្ទប់សម្រាលកូន (ឬបន្ទប់សង្រ្គោះ ប្រសិនបើអ្នកវះកាត់សម្រាល)។
គួរបញ្ជាក់ផងដែរថា ទឹកដោះម្តាយគឺជាសារធាតុល្អតែមួយគត់សម្រាប់កូនទើបនឹងកើតរបស់អ្នក ហើយអ្នកម្តាយគ្រប់រូបគួរព្យាយាមឲ្យគេបៅយ៉ាងតិចរហូតដល់អាយុ ៦ ខែ៕