ការតាមដានសម្ពាធឈាមរបស់អ្នកដោយប្រើម៉ូនីទ័រសម្ពាធឈាមតាមផ្ទះ អាចជាមធ្យោបាយដ៏មានប្រយោជន៍មួយ ក្នុងការដឹងពីសម្ពាធឈាមរបស់អ្នក ដូចជានៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ ដើម្បីទទួលបានអានត្រឹមត្រូវ វាជាការសំខាន់ណាស់ក្នុងការប្រើម៉ូនីទ័រដែលមានគុណភាពល្អ និងចេះពីវិធីសាស្ត្រត្រឹមត្រូវក្នុងការវាស់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើអ្នកកំពុងគិតពីការវាស់សម្ពាធឈាមរបស់អ្នកនៅផ្ទះ វាជារឿងសំខាន់ក្នុងការជ្រើសរើសម៉ូនីទ័រដែលថ្លៃបន្តិច ហើយមានស្តង់ដារដែលគ្រូពេទ្យបានណែនាំ។ ការប្រើផលិតផលថោក គ្មានគុណភាព អាចនឹងធ្វើឲ្យទិន្នន័យ ឬលទ្ធផលមិនត្រឹមត្រូវ ដែលជានាំឲ្យអ្នកពិបាកក្នុងការគ្រប់គ្រងសម្ពាធឈាម ហើយពេលខ្លះ អាចបង្កគ្រោះថ្នាក់ដល់អ្នកទៀតផង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មិនថាអ្នកវាស់សម្ពាធឈាមផ្ទះដោយស្វ័យប្រវត្តិអ្វីក៏ដោយ អ្នកត្រូវប្រាកដថា អ្នកបានធ្វើតាមការណែនាំតាមក្បួនវេជ្ជសាស្ត្រ។ នេះមានន័យថា គឺដើម្បីផ្តល់លទ្ធផលដែលអ្នកអាចទុកចិត្ត។
វិធីវាស់
1. សម្រាកឲ្យបានប្រហែល ៥ ទៅ ១០ នាទីមុននឹងវាស់
2. កុំស្លៀកពាក់តឹងៗពេលវាស់សម្ពាធឈាម
3. កុំប្រឹង កុំនិយាយ ពេលកំពុងវាស់សម្ពាធឈាម
4. យកល្អ អ្នកគួរវាស់ឲ្យបានពីរដង ដើម្បីត្រួតពិនិត្យមើលលទ្ធផល៕