ហេតុអ្វីបានជាកូនខ្ញុំឧហ្សាហ៍ទល់លាមកម្លេះ? មានមូលហេតុជាច្រើនដែលអាចកើតមាន ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អាហាររឹង
កុំភ្ញាក់ផ្អើល ប្រសិនបើទារកអ្នកទល់លាមកតិចតួច នៅពេលគេហូបអាហាររឹងៗ។ ជារឿយៗនោះគឺដោយសារធញ្ញជាតិអង្ករដែលជាអាហារដំបូងគេ – មានជាតិសរសៃតិច។ ការទល់លាមក ក៏អាចកើតឡើងនៅពេលដែលអ្នកបំបៅទារករបស់អ្នកពីទឹកដោះម្តាយដែរ ពីព្រោះជួនកាល នេះនាំឲ្យខះជាតិទឹក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រូបមន្តទឹកដោះគោ
ទារកដែលទឹកដោះម្តាយទាំងស្រុង គឺកម្រនឹងទល់លាមកណាស់។ ទឹកដោះម្តាយ មានតុល្យភាពល្អឥតខ្ចោះនៃជាតិខ្លាញ់ និងប្រូតេអ៊ីន ដូច្នេះវាបង្កើតលាមកដែលស្ទើរតែទន់ជានិច្ចទោះបីជាទារករបស់អ្នកមិនជុះមួយថ្ងៃ ឬពីរបីថ្ងៃក្តី។
ប្រសិនបើទារករបស់អ្នកបៅទឹកដោះគោ វាអាចនឹងមានអ្វីមួយនៅក្នុងរូបមន្តរបស់គេ ដែលធ្វើឲ្យគេទល់លាមក។ វាមិនមែនជារឿងចម្លែកទេ ដែលសមាសធាតុប្រូតេអ៊ីននៅក្នុងទឹកដោះគោនីមួយៗមានរូបមន្តខុសៗគ្នា ដែលធ្វើឲ្យមានការទល់លាមក។ ចូរសួរគ្រូពេទ្យអំពីការប្ដូរម៉ាកទឹកដោះគោ៕