ដំណោះស្រាយងាយៗខាងក្រោមនេះ អាចជួយលោកអ្នកបាន ៖
ជួយឲ្យគេហាត់ប្រាណ
ប្រសិនបើកូនរបស់អ្នកឧស្សាហ៍ទល់លាមក សូមលើកទឹកចិត្តឲ្យពួកគេហាត់ប្រាណ។ ប្រសិនបើគេនៅតូចពេក ចូរព្យាយាមលើកដៃលើកជើងរបស់គេទៅលើ ដូចជាធ្វើចលនារាងជារង្វង់ដូចជាគេកំពុងជិះកង់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ម៉ាស្សាឲ្យកូនរបស់អ្នក
ការម៉ាស្សាថ្នមៗនៅលើពោះរបស់កូនអ្នក អាចជួយពង្រឹងដល់ចលនាក្រពះពោះវៀន និងបន្ថយបញ្ហាទល់លាមក។ ប៉ុន្តែ អ្នកត្រូវប្រុងប្រយ័ត្ន កុំសង្កត់ខ្លាំង ហើយត្រូវឈប់បើកូនរបស់អ្នកមិនសូវចង់ ខំប្រឹងទប់ ឬស្រែកយំ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ផ្លាស់ប្តូរម៉ាកទឹកដោះគោ
ប្រសិនបើកូនអ្នកញ៉ាំម្សៅទឹកដោះគោ សូមសាកសួរវេជ្ជបណ្ឌិតរបស់អ្នកអំពីការប្តូរម៉ាកផ្សេង។ ជួនកាល ការផ្លាស់ប្តូររូបមន្ត ឬធាតុផ្សំមួយចំនួន អាចជួយកូនរបស់អ្នកលោកអ្នក។
បន្ថែមការញ៉ាំទឹកបន្លែ ផ្លែឈើ ឬទឹក
ចូរលើកទឹកចិត្តឲ្យគេញ៉ាំទឹក បន្លែ និងផ្លែឈើឲ្យបានច្រើន។
បើសិនបើការដោះស្រាយខាងលើនេះនៅមិនជោគជ័យ ចូរនិយាយជាមួយវេជ្ជបណ្ឌិតរបស់កូនអ្នកអំពីជម្រើសនៃការព្យាបាលផ្សេងៗ។ ហើយចៀសវាងការប្រើថ្នាំនានាដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញ៕