Join with Health.com.kh on Telegram

ប្រសិនបើអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺទឹកនោមផ្អែម កុំអស់សង្ឃឹម កុំបាក់ទឹកចិត្ត កុំគិតថាអ្នកនៅតែឯង … ជាការពិត ការផ្លាស់ប្តូររបៀបរស់នៅ និងទទួលការព្យាបាលមួយចំនួន នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សធម្មតា ហើយហាក់បីដូចជាគ្មានជំងឺអ៊ីចឹង។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

យ៉ាងណាមិញ អ្នកនឹងត្រូវញ៉ាំថែទាំសុខភាពជាពិសេស ការកំណត់ការទទួលទានអាហារមួយចំនួន ការធ្វើលំហាត់ប្រាណជាប្រចាំ និងធ្វើតេស្តឈាមឲ្យបានទៀងទាត់ ដើម្បីធានាកម្រិតជាតិស្ករនៅក្នុងឈាមមានតុល្យភាព និងមានសុវត្ថិភាពចំពោះអ្នក។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

អ្នកអាចប្រើការគណនាទម្ងន់ខ្លួន ឬ BMI ដើម្បីពិនិត្យមើលថាតើអ្នកមានទម្ងន់ដែលមានសុខភាពល្អ ឬយ៉ាងណា។

មនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺទឹកនោមផ្អែមប្រភេទ ១ ក៏អាចនឹងត្រូវការការចាក់អាំងស៊ុយលីនជាប្រចាំដែរ សម្រាប់ជីវិតនៅសល់របស់ពួកគេ។

នៅពេលដែលជំងឺទឹកនោមផ្អែមប្រភេទទី ២ កំពុងធ្វើទុក្ខ ថ្នាំគ្រាប់អាចត្រូវបានគេតម្រូវឲ្យប្រើជាប្រចាំ៕