ជំងឺទឹកនោមប្រៃ គឺជាជំងឺតម្រងនោម ដែលធ្វើឲ្យរាងកាយរបស់យើង បញ្ចេញជាតិប្រូតេអ៊ីនច្រើនពេក នៅក្នុងទឹកនោម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជំងឺទឹកនោមប្រៃ ជាទូទៅ បណ្តាលមកពីការខូចខាត សរសៃឈាមតូចៗ នៅតម្រងនោម ដែលច្រោះកាកសំណល់ និងជាតិទឹកដែលលើសចេញពីក្នុងឈាម។ ជំងឺទឹកនោមប្រៃ បណ្តាលឲ្យអ្នកជំងឺហើម ជាពិសេស ជើង និងកជើង ហើយក៏បង្កជាគ្រោះថ្នាក់ផ្សេងៗជាច្រើនទៀតផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការព្យាបាលជំងឺនេះ គឺទាមទារការដោះស្រាយមូលហេតុ ដែលធ្វើឲ្យមានបញ្ហាដល់តម្រងនោម។ យ៉ាងណាមិញ ជំងឺនេះធ្វើឲ្យអ្នកប្រឈម នឹងការឆ្លងមេរោគ និងការកកឈាម។ គ្រូពេទ្យប្រហែលជាចេញថ្នាំឲ្យអ្នក ព្រមទាំងណែនាំនូវរបបអាហារ និងការតមចំណីមួយចំនួន ដើម្បីការពារផលវិបាក និងព្យាបាលជំងឺនេះ។
រោគសញ្ញា
សញ្ញា និងរោគសញ្ញានៃជំងឺទឹកនោមប្រៃ មានដូចជា ៖
• ហើម ជាពិសេស ភ្នែក ជើង និងកជើង
• ទឹកនោមមានពពុះ ដែលបណ្តាលមកពីជាតិប្រូតេអ៊ីនច្រើនពេក នៅក្នុងទឹកនោម
• ឡើងទម្ងន់ ដោយសារការចាល់ជាតិទឹក៕