Join with Health.com.kh on Telegram

អត់ទេ! ស្ត្រីគ្រប់រូបមានលក្ខណៈខុសៗគ្នា ហើយរាងកាយរបស់មនុស្សគ្រប់គ្នា ក៏មានការរីកចម្រើនខុសៗគ្នាដែរ ដូច្នេះ ចូរអ្នកកុំបារម្ភអំពីទំហំ “ធម្មតា” របស់សុដន់អ្នកអី។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

យ៉ាងណាមិញ ជាការពិតណាស់ សុដន់របស់អ្នកអាចនឹងតូចជាងមនុស្សស្រីមួយចំនួនពិតមែន។ ប៉ុន្តែ តើអ្នកច្បាស់ប៉ុណ្ណា ហើយប្រៀបធៀបបែបណា ទើបអ្នកមានអារម្មណ៍ថា សុដន់របស់អ្នកតូចពេកនោះ?

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

មនុស្សជាច្រើនបានគិតយ៉ាងច្បាស់អំពីរឿងនេះ ហើយបានបញ្ចេញមតិយោបល់ និងការពេញចិត្ត និងមិនពេញចិត្តផ្សេងៗគ្នាចំពោះទំហំសុដន់របស់មនុស្សស្រី។

ជាការពិត បងស្រី ឬសាច់ញាតិរបស់អ្នកអាចមានទំហំធំ ឬតូច ប៉ុន្តែ វាមិនមានន័យថា អ្នកនឹងធំ ឬតូចពេកនោះទេ។ ដូចគ្នានឹងកើតឡើងជាមួយកម្ពស់ដែរ គឺវាច្បាស់ជាមានខ្ពស់ និងមានទាបហើយ។ ល។ វាមិនមានការធានាទេ។

ធំ ឬតូច វាមិនសំខាន់នោះទេ។ អ្នកនៅតែបង្ហាញភាពស៊ិចស៊ី អ្នកនៅតែអាចបំពេញចំណង់ផ្លូវភេទឲ្យដៃគូរបស់អ្នក អ្នកនៅតែអាចមានកូន និងបំបៅដោះកូនបានដូចគ្នា។

ចង់ឲ្យសុដន់របស់អ្នកធំជាងមុន?

ប្រសិនបើអ្នកពិតជាចង់មែន ចូរថែរក្សារាងកាយឲ្យមានសុខភាពល្អ និងឡើងទម្ងន់បន្តិច។

ដូចគ្នានេះផងដែរ មនុស្សស្រីមួយចំនួនគិតថា ការម៉ាស្សាសុដន់ថ្នមៗជាប្រចាំអាចជួយបង្កើនទំហំសុដន់បាន ប៉ុន្តែ កុំធ្វើវាញឹកញាប់ ឬខ្លាំងពេក ពីព្រោះ វាអាចនឹងធ្វើឲ្យសុដន់របស់អ្នកមានបញ្ហា៕