ការរួមភេទ អាចជួយឲ្យមនុស្សស្រីឈ្នះភាពតានតឹងក្នុងសតវត្សរ៍ទី ២១ នេះ បើយោងតាមការសិក្សាតូចមួយទៅលើបុរស និងស្ត្រី ៤៦ នាក់។
អ្នកចូលរួមបានរក្សាទុកកំណត់ហេតុ អំពីសកម្មភាពផ្លូវភេទ ការថតសម្លេងការរួមភេទ ការរួមភេទមិនស៊កលិង្គចូល និងការសម្រេចកាមដោយខ្លួនឯង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្នុងការធ្វើតេស្តភាពតានតឹង រួមទាំងការនិយាយជាសាធារណៈ និងការធ្វើចំណេះដឹងផ្នែកស្មារតីនោះ មនុស្សដែលមិនរួមភេទ សុទ្ធតែមានកម្រិតស្ត្រេសខ្ពស់បំផុត។
អ្នកដែលមានការរួមភេទ បានបន្ថយសម្ពាធឈាមឲ្យនៅបានល្អ នេះគឺបង្ហាញថា ពួកគេបានដោះស្រាយកាន់តែប្រសើរឡើង ជាមួយភាពតានតឹងរបស់ពួកគេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មនុស្សជាច្រើនយល់ឃើញថា ភាពស្និទ្ធស្នាល ឬការឈានដល់ចំណុចកំពូល អាចជួយឲ្យពួកគេមានអារម្មណ៍ធូរស្រាល មានសុខភាពល្អ និងសម្រស់ស្រស់ថ្លាជាងមុន ដូចជាធ្វើលំហាត់ប្រាណ ឬធ្វើសមាធិ។
ការរួមភេទជាប្រចាំសប្តាហ៍ អាចទប់ស្កាត់ជំងឺ និងជួយឲ្យអ្នកមានអាយុវែងជាធម្មតា។ ក្រុមអ្នកស្រាវជ្រាវនិយាយថា វាមានទំនាក់ទំនងគ្នារវាងការរួមភេទ និងប្រព័ន្ធការពាររាងកាយរបស់អ្នក។
ការសិក្សាមួយនៅរដ្ឋ Pennsylvania បានរកឃើញថា សិស្សដែលរួមភេទម្តង ឬពីរដងក្នុងមួយសប្តាហ៍ មានប្រព័ន្ធការពាររាងកាយល្អ និងខ្លាំងជាអ្នកដែលមិនរួមភេទ។
Immunoglobulin A (IgA) គឺខ្ពស់ជាង ៣០ ភាគរយ ចំពោះអ្នកដែលរួមភេទម្តង ឬពីរដងក្នុងមួយសប្តាហ៍ ជាងអ្នកដែលមិនរួមភេទ៕