ជាការពិត ប្រសិនបើអ្នកប្រើវាឲ្យបានត្រឹមត្រូវ និងថែរក្សាវាឲ្យបានស្អាតល្អ គឺវាមិនអីនោះទេ ប៉ុន្តែ បើមិនដូច្នេះទេ ប្រដាប់កលេងរួមភេទ អាចចម្លងជំងឺកាមរោគ និងជំងឺឆ្លងតាមរយៈឈាមបាន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជៀសវាងជំងឺកាមរោគ
ប្រសិនបើអ្នកប្រើប្រដាប់លេងរួមភេទ អ្នកអាចជៀសវាងពីជំងឺកាមរោគបានដោយ ៖
• លាងសម្អាត និងថែរក្សាប្រដាប់ក្មេងលេងឲ្យបានស្អាត (លាងសម្អាតឲ្យស្អាត បន្ទាប់ពីប្រើម្តងៗ)
• គ្រប ឬច្រកទុកឲ្យស្អាត ឬប្រើស្រោមអនាម័យថ្មីរាល់ពេលដែលអ្នកប្រើ
• កុំចែករំលែកប្រដាប់លេងរួមភេទនេះជាមួយអ្នកដទៃ
• ត្រួតពិនិត្យមើលថ្ងៃខែផុតកំណត់ ឬបើកខ្វក់ ឬខូចខាត ដាច់ខាតកុំប្រើទៀត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រដាប់លេងផ្លូវភេទ (sex toys) អាចចម្លងជំងឺឲ្យអ្នកដូចជា ៖
• រោគខ្លាមីឌា
• រោគស្វាយ
• រោគប៉េស
• ជំងឺរលាកថ្លើម (តាមឈាម)
• ជំងឺអេដស៍ (តាមឈាម)
• ឆ្លងបាក់តេរី និងបង្កការរលាកនានាលើប្រដាប់ភេទរបស់អ្នក។
មានការកើនឡើងហានិភ័យនៃជំងឺរលាកទ្វារមាស ចំពោះស្ត្រីដែលរួមភេទជាមួយស្ត្រីដែលប្រើប្រដាប់លេងផ្លូវភេទ (sex toys)។
ការសម្អាតប្រដាប់លេងរួមភេទ
របៀបដែលអ្នកសម្អាត គឺអាស្រ័យទៅលើសារធាតុ ឬអ្វីដែលប្រដាប់លេងផ្លូវភេទត្រូវបានធ្វើឡើង (ពេលខ្លះ ប្រដាប់រួមភេទអាចប្រើថ្ម និងមានផ្នែកខ្លះដែលមិនអាចលាងបាន)។
ប្រដាប់លេងដែលទិញពីប្រភពគួរទុកចិត្ត គួរតែមានការណែនាំអំពីរបៀបសម្អាត និងរក្សាទុកវា។ ចូរអនុវត្តតាមការណែនាំរបស់អ្នកផលិតដោយយកចិត្តទុកដាក់។
សម្រាប់ប្រដាប់លេងរួមភេទធម្មតាដែលអាចលាងសម្អាតបាន សូមប្រាកដថា អ្នកបានលាងសម្អាតពួកវាយ៉ាងហ្មត់ចត់ ជាមួយទឹកក្តៅ និងសាប៊ូបន្ទាប់ពីប្រើម្តងៗ៕