ក្រចេញទឹកកាម ឬពន្យារពេលការបញ្ចេញទឹកកាម ត្រូវបានគេចាត់ថាជា ៖
• ការពន្យាពេល ឬយឺតក្នុងការបាញ់ទឹកកាម
• មិនអាចបញ្ចេញទឹកកាមទាល់តែសោះ ទោះបីជាបុរសចង់ខ្លាំង ហើយលិង្គរបស់គាត់ឡើងរឹងជាធម្មតាក៏ដោយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកប្រហែលជាស្ថិតក្នុងបញ្ហាការក្រចេញទឹកកាមនេះ ប្រសិនបើអ្នកមិនអាចបញ្ចេញទឹកកាមបាន បន្ទាប់ពីការប្រឹងរួមភេទរយៈពេល ៣០ ទៅ ៦០ នាទី។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មូលហេតុនៃការក្រចេញទឹកកាម
ដូចជាការបាញ់ទឹកកាមឆាប់ពេកដែរ ការក្រចេញទឹកកាម អាចបណ្តាលមកពីកត្តាផ្លូវចិត្ត និងកត្តារាងកាយ។
បុព្វហេតុផ្លូវចិត្ត ដែលអាចពន្យារពេលនៃការបាញ់ទឹកកាមស្រដៀងគ្នានឹងការឆាប់ចេញទឹកកាម – ឧទាហរណ៍ ការប៉ះទង្គិចបញ្ហាផ្លូវភេទថ្មីៗ បញ្ហាទំនាក់ទំនង ភាពតានតឹង ឬការធ្លាក់ទឹកចិត្ត។
មូលហេតុរាងកាយ ដែលធ្វើឲ្យអ្នកក្រចេញទឹកកាមរួមមាន ៖
• ទឹកនោមផ្អែម (ជាធម្មតា មានជំងឺទឹកនោមផ្អែមប្រភេទ ១ ប៉ុណ្ណោះ)
• របួសខួរឆ្អឹងខ្នង
• ជំងឺក្រិនច្រើនកន្លែង
• ការវះកាត់ប្លោកនោម ឬក្រពេញប្រូស្តាត
• អាយុកាន់តែច្រើន។
ការប្រើថ្នាំមួយចំនួនអាចបណ្តាលឲ្យមានការបាញ់កាមយឺតដូចជា ៖
• ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ជាពិសេសថ្នាំ Reuptake inhibitor serotonin (SSRIs)
• ថ្នាំដើម្បីព្យាបាលសម្ពាធឈាមខ្ពស់
• ថ្នាំជំងឺផ្លូវចិត្ត
• ថ្នាំបន្ធូរសាច់ដុំ ដើម្បីព្យាបាលជំងឺសរសៃប្រសាទកោសិកា និងជំងឺក្រិនសរសៃឈាម
• ថ្នាំបំបាត់ការឈឺចាប់ដូចជាមេតាដូន (ដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីព្យាបាលអ្នកញៀនហេរ៉ូអ៊ីន)។
ការក្រចេញទឹកកាមអាចកើតមានឡើង ទោះបីជាអ្នកមិនធ្លាប់មានបញ្ហានេះពីមុនក៏ដោយ៕