មានបាក់តេរីជាច្រើននៅក្នុងទ្វាមាស ហើយបាក់តេរីនៅទីនោះ គឺដើម្បីការពារទ្វារមាសរបស់ស្ត្រី មិនមែនជាបាក់តេរីបង្កមេរោគនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សាស្ត្រាចារ្យ Ronnie Lamont អ្នកនាំពាក្យរបស់មហាវិទ្យាល័យពេទ្យផ្នែកសម្ភពបាននិយាយថា ទ្វារមាសមានផ្ទុកបាក់តេរីច្រើនជាងកន្លែងណាផ្សេងទៀតនៅក្នុងខ្លួនក្រៅពីក្នុងពោះ ប៉ុន្តែការមានបាក់តេរីនៅទីនោះច្រើន គឺមានមូលហេតុរបស់វា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បាក់តេរីល្អៗនៅក្នុងទ្វាមាស ៖
• ផ្តល់នូវ “ភាពត្រួតត្រាជាលេខ” មានន័យថាបាក់តេរីល្អនេះ មានចំនួនច្រើនជាងបាក់តេរីអាក្រក់ដែលអាចចូលក្នុងទ្វារមាសរបស់អ្នក
• ជួយរក្សាតុល្យភាព pH របស់ទ្វារមាស ឲ្យស្ថិតនៅក្នុងកម្រិតមួយ ដែលជួយរក្សាតុល្យភាពរបស់បាក់តេរីឲ្យមានសុខភាពល្អ
• អាចផលិតបាក់តេរី (អង់ទីប៊ីយ៉ូទិកធម្មជាតិ) ដើម្បីកាត់បន្ថយ ឬសំលាប់បាក់តេរីផ្សេងទៀតដែលចូលទៅក្នុងទ្វារមាស
• បង្កើតសារធាតុមួយដែលបញ្ឈប់ការរាតត្បាតនៃបាក់តេរី ដែលនៅជាប់នឹងជញ្ជាំងទ្វារមាស។
ប្រសិនបើតុល្យភាពនៃបាក់តេរីត្រូវបានរំខាន នោះវាអាចនាំឲ្យឆ្លងមេរោគ និងការរលាក។ បាក់តេរីដែលត្រូវបានគេហៅថា lactobacilli ជួយរក្សាតុល្យភាព pH របស់ទ្វារមាសក្នុងកម្រិតទាបធម្មតា (តិចជាង pH 4.5) ដែលរារាំងការលូតលាស់របស់សារពាង្គកាយផ្សេងៗ។
ប្រសិនបើ pH របស់ទ្វារមាសកើនឡើង – វាទទួលបានជាតិអាស៊ីតតិចតួច – គុណភាព ឬបរិមាណនៃ lactobacilli អាចនឹងធ្លាក់ចុះ ហើយបាក់តេរីផ្សេងទៀតអាចកើនឡើង។ នេះអាចបណ្តាលឲ្យអ្នកមានការឆ្លងមេរោគដូចជាបាក់តេរីទ្វារមាស ឬដុះផ្សិត ដែលអាចបណ្តាលឲ្យមានរោគសញ្ញាដូចជារមាស់ រលាក និងហូរទឹករំអិលខុសប្រក្រតី៕