អ្នកប្រហែលជាធ្លាប់លឺថា ផ្លែបឺរធ្វើឲ្យអ្នកឡើងទម្ងន់ ដោយសារតែជាតិខ្លាញ់ខ្ពស់។ ប៉ុន្តែ ប្រហែលជាអ្នកមិនដឹងថា ខ្លាញ់ទាំងនោះមានសុខភាពល្អទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការទទួលទានផ្លែបឺរមួយផ្លែក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ និងគាំទ្រដល់ដំណើរនៃការបង្កើតឡើងវិញរបស់ស្បែក។ វាផ្តល់ឲ្យរាងកាយរបស់អ្នកនូវវីតាមីន C ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយវាសំបូរទៅដោយជាតិអាស៊ីតហ្វូលិកផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាពិសេស ការទទួលទានផ្លែបឺរជាប្រចាំនឹងជួយឲ្យស្បែករបស់អ្នកស្រស់ថ្លា ហើយក្មេងជាងវ័យ។
ព័ត៌មានជំនួយ ៖
តើអ្នកចង់សាកញ៉ាំទឹកផ្លែបឺរមែនទេ? វាមិនដែលយឺតពេលទេ ក្នុងការសាកល្បងរឿងថ្មីៗ។ ផ្លែបឺរមានក្រែមច្រើន និងងាយស្រួលក្នុងការធ្វើ។ អ្នកគ្រាន់តែដាក់ទឹកផ្លែឈើនេះ ទឹកដោះគោ ស្ករ និងទឹកកកចូលទៅក្នុងម៉ាស៊ីនក្រឡុក ហើយចុកកុងតាក់រហូតដល់វារលាយសព្វជាការស្រេច៕