ភាពពេញក្រមុំ ឬពេញវ័យ គឺជាពេលដែលក្មេងស្រីលូតលាស់ធំឡើងជាយុវនារី។ ក្មេងស្រីគ្រប់រូបនឹងត្រូវឆ្លងកាត់វា ប៉ុន្តែ វាអាចជាពេលវេលាដ៏លំបាកមួយ។ នេះគឺជាការផ្លាស់ប្តូរដែលត្រូវរំពឹងទុក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
តើពេលណា កូនស្រីខ្ញុំអាចនឹងចាប់ផ្តើមពេញវ័យ?
ភាពពេញវ័យ ជាធម្មតា ចាប់ផ្ដើមពីអាយុ ៨ ទៅ ១៤ ឆ្នាំ ប៉ុន្តែក្មេងស្រីគ្រប់រូប គឺខុសៗគ្នា។ យើងទាំងអស់គ្នារីកលូតលាស់ និងផ្លាស់ប្តូរនៅក្នុងអត្រាខុសគ្នា ហើយមិនមានអ្វីដែលអ្នកអាចធ្វើបាន ដើម្បីធ្វើឲ្យវាកើតឡើងឆាប់ ឬយូរនោះឡើយ។ រាងកាយរបស់អ្នកនឹងផ្លាស់ប្តូរនៅពេលវារួចរាល់។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកម៉ាក់គួរនិយាយជាមួយកូនជាមុនអំពីរឿងទាំងនេះ។ សុដន់របស់គេអាចលូតលាស់យ៉ាងលឿន ឬយឺត។ គេអាចមានរដូវដំបូង បន្ទាប់មក បែរជាមិនមាននៅខែបន្ទាប់ទៅវិញ។ វាជារឿង “ធម្មតា” ទេ ដូច្នេះ ចូរប្រាប់គេកុំឱ្យបារម្ភ ប្រសិនបើបទពិសោធន៍របស់អ្នក ខុសពីក្មេងស្រីដទៃទៀត។
អ្នកអាចប្រាប់គេឱ្យនិយាយជាមួយនរណាម្នាក់ផ្សេងទៀតដែលគេទុកចិត្ត ដូចជាបងស្រី មិត្តភក្តិ ឬគ្រូបង្រៀនរបស់គេ៕