ចង្កេះ គឺជារចនាសម្ព័ន្ធដ៏ស្មុកស្មាញមួយ ដែលបង្កើតឡើងដោយឆ្អឹង សាច់ដុំ សរសៃវិញាណ និងសន្លាក់។ ហេតុដូច្នេះហើយ យើងពិបាកតម្លៃណាស់ថាតើ ការឈឺចង្កេះរបស់អ្នក បណ្តាលមកពីអ្វីឲ្យពិតប្រាកដនោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ករណីភាគច្រើន ការឈឺចង្កេះ មិនបណ្តាលមកពីការរបួសធ្ងន់ធ្ងរ ការប្រេះ ការរងរបួស ឬប៉ះពាល់សរសៃវិញាណនោះទេ។ ការឈឺចង្កេះ អាចបណ្តាលមកពីសកម្មភាពប្រចាំថ្ងៃនៅផ្ទះ សាលារៀន ឬកន្លែងធ្វើការ ដែលវាវិវត្តបន្តិចម្តងៗ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មូលហេតុនៃការឈឺចង្កេះ អាចមានដូចជា ៖
• បត់ខ្នងច្រើនពេក
• លើក ឬដាក់របស់របរធ្ងន់ៗ
• បើកបរ ឬអង្គុយក្នុងឡានយូរពេក ដោយមិនព្រមឈប់សម្រាក
• ប្រឹងទាញ ឬពត់ខ្លួនខ្លាំងពេក
• ប្រើសាច់ដុំហួសកម្រិត ដូចជា ការលេងកីឡា ឬធ្វើចលនាដដែលៗ។
ការឈឺចង្កេះ ពេលខ្លះ កើតឡើងភ្លាមៗ ដោយមិនមូលហេតុអ្វីទាំងអស់។ ឧទាហរណ៍ នៅពេលអ្នកភ្ញាក់ពីគេង អ្នកមានអារម្មណ៍ថា ឈឺចង្កេះ ជាដើម។
នរណាខ្លះកំពុងប្រឈមមុខនឹងការឈឺចង្កេះ?
កត្តាខាងក្រោមនេះ អាចចូលរួមចំណែកធ្វើឲ្យអ្នក ប្រឈមមុខកាន់តែខ្លាំងនឹងការឈឺចង្កេះ ៖
• ធាត់លើសទម្ងន់ ៖ ការលើសទម្ងន់ អាចដាក់បន្ទុកបន្ថែមទៅលើឆ្អឹងខ្នង
• ជក់បារី ៖ នេះដោយសារតែវា អាចទៅបំផ្លាញជាលិកានៅខ្នង
• មានទម្ងន់ ៖ ការបន្ថែមទម្ងន់ខ្លូនប្រាណ ដោយសារការពរពោះទារក ក៏ដាក់សម្ពាធទៅលើខ្នងផងដែរ
• ការប្រើប្រាស់ថ្នាំរយៈពេលយូរ ក៏ធ្វើឲ្យឆ្អឹងខ្សោយផងដែរ
• មានជំងឺធ្លាក់ទឹកចិត្ត ឬស្ត្រេស៕