មានរឿងច្រើនណាស់ ដែលក្លាយជាចម្ងល់នានា ទាក់ទងទៅនឹងបញ្ហាផ្លូវភេទ ពេលខ្លះ វាពិបាកនឹងជឿទៀតផង តែវាគឺជាការពិត។ ការស្វែងយល់អំពី បញ្ហាទាំងនេះបានច្បាស់លាស់ អាចជួយឲ្យអ្នកមានសុខភាពល្អ និងមានសុវត្ថិភាព ក្នុងពេលរួមភេទ ជាមួយនឹងដៃគូរបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មនុស្សភាគច្រើនតែងយល់ច្រឡំថា ការបញ្ចេញទឹកកាមនៅខាងក្រៅប្រដាប់ភេទនារី (ចាក់ទឹកក្រៅពាង) អាចការពារការមានផ្ទៃពោះបាន ប៉ុន្តែ វាមិនមែនជាការពិតនោះទេ ស្ត្រីនៅតែអាចមានផ្ទៃពោះ ទោះបីជាបុរសដកលិង្គ មកបញ្ចេញទឹកកាមនៅខាងក្រៅក៏ដោយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មុនពេលមនុស្សប្រុសឈានដល់ចំណុចកំពូល និងបញ្ចេញទឹកកាម មានមេជីវិតឈ្មោលជាច្រើនបានលេចចេញ ក្នុងពេលអ្នកកំពុងរួមភេទរួចទៅហើយ ពិសេស ពេលបុរសមានសម្រើបខ្លាំង។ ដូចអ្នកបានដឹងហើយថា ត្រឹមតែមេជីវិតឈ្មោលមួយក្បាល គឺអាចធ្វើឲ្យស្ត្រី មានផ្ទៃពោះបានហើយ។ ម្យ៉ាងវិញទៀត ការចាក់ទឹកក្រៅពាង ក៏នៅតែអាចបង្កការឆ្លងជំងឺកាមរោគបានផងដែរ ប្រសិនបើអ្នក ឬដៃគូអ្នកមានផ្ទុកជំងឺនោះ។
ប្រសិនបើមនុស្សប្រុសនិយាយថា “កុំភ័យអី ! បងអាចដកវាចេញទាន់ មុនពេលបងឈានដល់ចំណុចកំពូល” … កុំជឿឲ្យសោះ គ្មាននរណាអាចទប់ស្កាត់មេជីវិតឈ្មោល មិនឲ្យលេចចេញ ក្នុងពេលរួមភេទបាននោះទេ។ ដូច្នេះ អ្នកត្រូវចេះការពារ និងប្រើប្រាស់ស្រោមអនាម័យ ប្រសិនបើអ្នកមិនទាន់ចង់បានកូន និងមិនចង់ឆ្លងជំងឺកាមរោគនោះ។