ការអស់រដូវឆាប់ កើតឡើងនៅពេលដែលស្ត្រីឈប់មករដូវ មុនអាយុ ៤៥ ឆ្នាំ។ វាអាចកើតឡើងដោយធម្មជាតិ ឬជាផលប៉ះពាល់នៃការព្យាបាលមួយចំនួន។
ចំពោះស្ត្រីភាគច្រើន ការអស់រដូវចាប់ផ្តើមពី ៤៥ ទៅ ៥៥ ឆ្នាំ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកមានអាយុក្រោម ៤៥ ឆ្នាំនិងបានកត់សម្គាល់ថា ការមករដូវរបស់អ្នកមិនទៀងទាត់ ខកខាន ឬឈប់មក អ្នកគួរតែនិយាយពិភាក្សាជាមួយនឹងគ្រូពេទ្យរបស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មូលហេតុនៃការអស់រដូវឆាប់ពេក
ការឆាប់រាំងរដូវ អាចកើតឡើងដោយធម្មជាតិ ប្រសិនបើអ័រម៉ូនរបស់ស្ត្រីឈប់ធ្វើការតាមកម្រិតធម្មតានៃអ័រម៉ូនមួយចំនួន ជាពិសេសអ័រម៉ូនអឺស្ត្រូសែន។
ជួនកាល បញ្ហានេះត្រូវបានគេហៅថាការខូចខាត ឬការខ្សោយប្រព័ន្ធអូវែ។
ការឆាប់អស់រដូវអាចបណ្តាលមកពី ៖
• ភាពមិនប្រក្រតីនៃក្រូម៉ូសូម – ដូចជាស្ត្រីដែលមានរោគសញ្ញា Turner ជាដើម
• ជំងឺអូតូអ៊ុយមីន – ជាកន្លែងដែលប្រព័ន្ធភាពស៊ាំចាប់ផ្តើមវាយប្រហារជាលិការរាងកាយ
• ជំងឺឆ្លងមួយចំនួនដូចជាជំងឺរបេង ជំងឺគ្រុនចាញ់ និងជំងឺស្រឡទែន ប៉ុន្តែវាកម្រណាស់។
ជួនកាល វាអាចកើតមានដោយសារតែកត្តាតំណរពូជ។
ការព្យាបាលជំងឺមហារីកដោយប្រើវិទ្យុសកម្ម និងការព្យាបាលដោយប្រើគីមី អាចបណ្តាលឲ្យអ្នកបាត់បង់ការមករដូវមុនអាយុ ដែលអាចបណ្តោះអាសន្ន ឬរហូតតែម្តង៕