ផលិតផលទាំងនេះ ជាធម្មតាមានវីតាមីន សារធាតុរ៉ែ រុក្ខឱសថ ឬអ័រម៉ូន ដែលអះអាងថាពង្រីកលិង្គ។ ថ្វីបើមានពាក្យធានាអះអាងដ៏គួរឲ្យចាប់អារម្មណ៍ក៏ដោយ ក៏វាគ្មានភស្តុតាងជាក់លាក់ដែលបង្ហាញថា ផលិតផលទាំងនេះមានដំណើរការល្អ ឬមានប្រសិទ្ធភាពនោះទេ ហើយខ្លះទៀត រឹតតែអាចបង្កគ្រោះថ្នាក់ថែមទៀតផង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សាកលវិទ្យាល័យម៉ារីលែននៅសហរដ្ឋអាមេរិកបានធ្វើការវិភាគលើផលិតផលប្រភេទនេះជាច្រើន និងបានរកឃើញដាននៃសំណល់ថ្នាំសម្លាប់សត្វល្អិត បាក់តេរី E. coli និងលាមកសត្វ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សាស្ត្រាចារ្យ Wylie និយាយថា “បុរសទាំងនេះ កំពុងខ្ជះខ្ជាយពេលវេលា និងសុខភាពយ៉ាងធ្ងន់ធ្ងរ។ “ថ្នាំគ្រាប់ និងឡេ មិនមានប្រសិទ្ធភាពទេ ប្រសិនបើវាមានប្រសិទ្ធភាពពិតមែន វានឹងត្រូវដាក់លក់ដោយស្របច្បាប់ និងល្បីទូទាំងសកលលោកហើយ។
ការប្រើឡេលាបលិង្គ អាចធ្វើឲ្យបុរសខ្លះមានទំនុកចិត្តលើខ្លួនឯងប៉ុណ្ណោះ មានន័យថា វាជួយបង្កើនអារម្មណ៍សុខស្រួលជាមួយលិង្គរបស់គាត់ ប៉ុន្តែ វាមិនបានធ្វើឲ្យវាកាន់តែរីកធំនោះទេ។
យ៉ាងណាមិញ បើអ្នកពិតជាចង់ប្រើមែន ដើម្បីសុវត្ថិភាព អ្នកគួរយកផលិតផលទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញមុននឹងប្រើ៕