អាហារដែលមានជាតិស្ករ និងភេសជ្ជៈមានជាតិកាឡូរីខ្ពស់ អាចជួយដល់ការឡើងទម្ងន់សម្រាប់មនុស្សទូទៅ ប៉ុន្តែការទទួលទានអាហារប្រភេទនេះ អាចនាំឲ្យពុកធ្មេញ និងកើតជំងឺនានាជាពិសេស គឺជំងឺទឹកនោមផ្អែម។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាតិខ្លាញ់មានកាឡូរីខ្ពស់ ដូច្នេះ ការញ៉ាំអាហារខ្លាញ់ច្រើនពេក ឬការញ៉ាំវាញឹកញាប់ពេក អាចធ្វើឲ្យស្ត្រីជាម្តាយឡើងទម្ងន់លឿនលើសធម្មតា ការមានជាតិខ្លាញ់ច្រើនពេក អាចបង្កើនបរិមាណកូលេស្តេរ៉ុលនៅក្នុងឈាម ដែលបង្កើនឱកាសនៃការវិវត្តទៅជាជំងឺបេះដូង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អាហារដែលសម្បូរទៅដោយខ្លាញ់ និងស្ករ ឬទាំងពីរ ដែលស្ត្រីមានផ្ទៃពោះគួរចៀសវាងទទួលទានមានដូចជា ៖
1. ជាតិខ្លាញ់គ្រប់ប្រភេទ ដូចជាប័រជាដើម
2. ប្រេង និងក្រែម
3. ទឹកជ្រលក់សាឡាដ
4. សូកូឡា
5. ខ្ទិះ
6. នំកំប៉ុង នំកញ្ចប់ និងនំធុង
7. ការ៉េម
8. ភេសជ្ជៈជំនួយកម្លាំងកំប៉ុង។
ចូរព្យាយាមកាត់បន្ថយជាតិខ្លាញ់ឆ្អែត ហើយប្រើប្រេងដែលមានជាតិខ្លាញ់ទាប ដូចជាប្រេងបន្លែជាដើម៕