ស្ត្រីដែលរួមភេទជាមួយស្ត្រីដូចគ្នាអាចឆ្លងជំងឺកាម និងជំងឺនានាផ្សេងទៀត។
យោងតាមលោកវេជ្ជបណ្ឌិត Ruth Hunt នៅអង្គការសប្បុរសធម៌ Stonewall បានឲ្យដឹងថា ស្ត្រីស្រឡាញ់ភេទដូចគ្នា មិនមានភាពស៊ាំពីជំងឺឆ្លងតាមការរួមភេទ (STIs) នោះទេ ហើយវាមានសារៈសំខាន់ណាស់ ដែលអ្នកមិនត្រូវធ្វេសប្រហែសអំពីការធ្វើតេស្តសុខភាពជាប្រចាំនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជួនកាល ស្រ្តីស្រឡាញ់ភេទដូចគ្នាត្រូវបានគេប្រាប់ថា ពួកគេមិនចាំបាច់ត្រូវធ្វើតេស្តរកជំងឺឆ្លងតាមការរួមភេទទេ។ នេះមិនមែនជារឿងត្រឹមត្រូវនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការស្ទង់មតិស្ត្រីស្រឡាញ់ភេទដូចគ្នា ដោយលោក Stonewall បានបង្ហាញថា ពាក់កណ្តាលនៃអ្នកដែលទៅពិនិត្យសុខភាព ត្រូវបានគេរកឃើញថាមានជំងឺកាមរោគ។
លោក Hunt និយាយថា “ស្ត្រីអាចចាប់បានជំងឺឆ្លងតាមការរួមភេទដូចជាប៉េស ដំបៅប្រដាប់បន្តពូជ និងជំងឺក្លាមីដ្យា។
ការរួមភេទតាមមាត់ ឬការប្រើដៃដូចគ្នា នៅពេលប៉ះពាល់ប្រដាប់ភេទអ្នក ហើយបន្ទាប់មកយកទៅប៉ះប្រដាប់ភេទដៃគូរបស់អ្នក អាចធ្វើឲ្យអ្នកប្រឈមនឹងគ្រោះថ្នាក់នៃការឆ្លងជំងឺកាមរោគ និងជំងឺនានា៕