ការឡើងកន្តួលរមាស់ ធ្វើឲ្យផ្ទៃស្បែកមានលក្ខណៈខុសប្រក្រតី ហើយអ្នកមានអារម្មណ៍ថាមិនស្រួលជាងពីរបីម៉ោង ឬយូរជាងនេះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្នុងករណីភាគច្រើន ការឡើងកន្តួល គឺជារោគសញ្ញាបណ្តោះអាសន្ន ដែលជាទូទៅអាចព្យាបាលបានដោយប្រើឱសថគ្មានវេជ្ជបញ្ជា (OTC) និងឱសថនៅផ្ទះដោយខ្លួនឯង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទោះជាយ៉ាងណាក៏ដោយ អាការៈកន្តួលរមាស់មួយចំនួន ដូចជាការរាលដាលយូរអង្វែង ការវិលត្រឡប់ម្តងហើយម្តងទៀត ឬធ្ងន់ធ្ងរ អាចជាសញ្ញានៃបញ្ហាសុខភាពណាមួយ ដែលអ្នកត្រូវការការយកចិត្តទុកដាក់ និងព្យាបាលឲ្យបានឆាប់។
នៅក្នុងអត្ថបទនេះយើងពិនិត្យមើលលើមូលហេតុដែលនាំឲ្យឡើងកន្តួល ឬរមាស់នៅក្លៀក។
មូលហេតុ
មានមូលហេតុជាច្រើនខុសៗគ្នានៃការឡើងកន្តួលនៅក្លៀក។ ចំណុចទូទៅបំផុតត្រូវបានរាយនាមដូចខាងក្រោម ៖
1. ស្បែកដាច់រលាត់ ឬត្រដុសខ្លាំងពេក
2. កម្តៅ ឬហប់ខ្លាំងពេក
3. ជំងឺត្រអក ក៏អាចបណ្តាលឲ្យក្រហាយ និងឡើងកន្តួលផងដែរ
4. ជូតខ្លួនខ្លាំងពេក
5. សម្លៀកបំពាក់តឹង ឬស្លៀកយូរពេក ការរលាកទំនងជាកើតមានឡើង៕