បើអ្នកចង់បានសុដន់ទ្រលុកទ្រលន់ និងមានភាពទាក់ទាញ យើងគួរធ្វើបែបណា? ងាយទេ គឺត្រូវពាក់អាវទ្រនាប់ ឲ្យបានជាប់ល្អ ហើយពេលហាត់ប្រាណ មិនត្រូវប្រើអាវទ្រនាប់ធម្មតា គឺត្រូវប្រើអាវក្នុងសម្រាប់អ្នកកីឡា ដើម្បីទ្រសុដន់របស់អ្នក កុំឲ្យរលាក់ ឬធ្លាក់ចុះក្រោម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គេងផ្ងារ
ការគេងផ្ងារ អាចធ្វើឲ្យសុដន់អ្នក នៅមូលក្លុំ និងយារធ្លាក់។
កុំឲ្យគីឡូអ្នក ឡើងចុះខ្លាំងពេក
ការឡើងគីឡូ ឬចុះគីឡូខ្លាំងពេក អាចធ្វើឲ្យសុដន់អ្នកយារ ធ្លាក់ ឬរីកខុសបំណងរបស់អ្នក។ ពេលអ្នកស្រកគីឡូច្រើន សុដន់ច្បាស់ជាស្រកខ្លាំង ហើយពេលអ្នកឡើងគីឡូវិញ សុដន់ក៏ប្រាកដជារីកធំ ហើយយារជាមិនខានឡើយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដាក់ទឹកត្រជាក់ នៅលើទ្រូង
ទឹកត្រជាក់ ជួយការពារសុដន់ មិនឲ្យយារធ្លាក់ ដូច្នេះ ពេកងូតទឹក អ្នកគួរបង្ហូរទឹកផ្កាឈូក ដែលត្រជាក់ៗ ម៉ាស្សាលើសុដន់បួនប្រាំនាទីទៅ។
ប្រើក្រែមការពារភាពចាស់
លាបក្រែមនេះ នៅក និងផ្នែកខាងលើនៃសុដន់របស់អ្នក ដើម្បីការពារ និងបង្កើនកូឡាជែនក្នុងសុដន់៕