បើនិយាយអំពីភាពជាបុរស គឺគ្មានន័យអ្វីក្រៅពីរឿង និងសមត្ថភាពនៅលើគ្រែនោះទេ។ យ៉ាងណាមិញ បុរសគួរតែយកចិត្តទុកដាក់ឲ្យមែនទែនចំពោះអ្វីដែលអ្នកញ៉ាំ ដើម្បីកុំឲ្យខ្មាសដៃគូរបស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរទទួលទាន ប្រសិនបើចង់ឲ្យជីវិតលើគ្រែរបស់អ្នកល្អប្រសើរ ៖
• ស៊ុត ៖ មានវីតាមីន B6 និង B5 ដែលអាចទប់ទល់នឹងភាពតានតឹង និងបង្កើនកម្រិតចំណង់ផ្លូវភេទ ចំពោះបុរស និងស្ត្រី។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• ផ្លែបឺរ ៖ មានផ្ទុកវីតាមីន B6 និងអាស៊ីតហ្វូលីក ដែលអាចរក្សាលំនឹងអ័រម៉ូន និងមានសុខភាពល្អសម្រាប់ការរួមភេទ។
• ស្ពៃខ្មៅ ៖ មានម៉ាញ៉េស្យូមខ្ពស់ដែលអាចពង្រីកសរសៃឈាមរបស់អ្នកដែលធ្វើឲ្យលំហូរឈាមទៅលិង្គកាន់តែល្អប្រសើរ។
• គ្រាប់ផ្លែឈើ ៖ ជួយលើកកម្ពស់សុខភាពចរន្តឈាម និងជួយរក្សាការឡើងរឹងរបស់លិង្គ។
• អយស្ទ័រ ៖ មានជាតិស័ង្កសី និងអាស៊ីតអាមីណូខ្ពស់ ដែលបង្កឲ្យមានការផលិតអ័រម៉ូនភេទ។
• សូកូឡា ៖ ជួយបញ្ចេញអ័រម៉ូន endorphins ដែលបង្កឲ្យ មានអារម្មណ៍រំភើបរីករាយនិងទាក់ទាញ៕