ខាងក្រោមនេះ គឺជាដំណោះស្រាយមួយចំនួន សម្រាប់ឪពុកម្តាយដែលមានកូននិយាយមិនសូវស្តាប់ ចូលចិត្តវាយ ដណ្តើម ឬរករឿងក្មេងដទៃ ៖
ធ្វើជាឧទាហរណ៍
មិនថាអ្នកខឹងប៉ុណ្ណាក៏ដោយ ចូរព្យាយាមកុំស្រែក ជេរ វាយ ឬប្រាប់កូនរបស់អ្នកថា គេមិនល្អ។ ជាជាងការធ្វើឲ្យកូនរបស់អ្នកផ្លាស់ប្តូរអាកប្បកិរិយារបស់គេ ការធ្វើបែបនេះ គ្រាន់តែបង្រៀនគេថា ការឈ្លានពានលើពាក្យសម្ដី និងរាងកាយ គឺជាវិធីដែលអាចទៅបាននៅពេលគេខឹង។ ផ្ទុយទៅវិញ ចូរបង្កើតគម្រូល្អមួយ ដោយការទប់កំហឹងរបស់អ្នក ហើយជួយគេដោយភាពស្ងប់ស្ងាត់ពីសកម្មភាពវាយដំទាំងនោះ បើចាំបាច់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្លើយតបយ៉ាងឆាប់រហ័ស
ចូរព្យាយាមឆ្លើយតបភ្លាមៗ នៅពេលអ្នកឃើញកូនរបស់អ្នកមានការឈ្លានពាន។ កុំរង់ចាំរហូតដល់គេវាយប្អូនប្រុស ឬមិត្តភក្តិរបស់គេជាលើកទីពីរ ឬទីបី មុនពេលនិយាយថា “វាគ្រប់គ្រាន់ហើយ!”។ ទោះបីជាយ៉ាងណាក៏ដោយ វាជាការល្អបំផុត ដើម្បីឲ្យគាត់ដឹងភ្លាមៗ នៅពេលគេបានធ្វើអ្វីខុស។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
និយាយជាមួយកូនរបស់អ្នក
សូមឲ្យកូនរបស់អ្នកត្រជាក់ចិត្តចុះ បន្ទាប់មក ត្រូវពិភាក្សាគ្នាអំពីអ្វីដែលបានកើតឡើង។ ពេលវេលាដ៏ល្អបំផុត ដើម្បីធ្វើរឿងនេះ គឺបន្ទាប់ពីគេបានដោះស្រាយកំហឹងហើយ ប៉ុន្តែ មុនពេលគេភ្លេចរឿងទាំងមូល។ យកល្អ គួរតែ ៣០ នាទីទៅមួយម៉ោងក្រោយមក។ អ្នកអាចសួរថាតើ គេអាចពន្យល់ពីអ្វីដែលធ្វើឲ្យគេខឹងបានដែរឬទេ៕