ការគេងមិនលក់ ជាធម្មតាអាចល្អប្រសើរជាងមុន ដោយការផ្លាស់ប្តូរទម្លាប់នៃការគេងរបស់អ្នក។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្វីដែលអ្នកគួរធ្វើ
1. ចូលគេង និងភ្ញាក់ឡើងក្នុងពេលតែមួយជារៀងរាល់ថ្ងៃ
2. សម្រាកយ៉ាងហោចណាស់ ១ ម៉ោងមុនពេលចូលគេង – ឧទាហរណ៍ងូតទឹក ឬអានសៀវភៅ
3. ត្រូវប្រាកដថា បន្ទប់គេងរបស់អ្នកគឺងងឹត និងស្ងប់ស្ងៀម
4. ហាត់ប្រាណឲ្យបានទៀងទាត់ក្នុងពេលថ្ងៃ
5. ធ្វើឲ្យប្រាកដថាពូក ខ្នើយ និងភួយរបស់អ្នកមានផាសុកភាព។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្វីដែលអ្នកមិនគួរធ្វើ
1. កុំជក់បារី
2. កុំផឹកស្រា តែ ឬកាហ្វេ យ៉ាងតិច ៦ ម៉ោងមុនពេលចូលគេង
3. កុំញ៉ាំអាហារឆ្អែតពេកមុនចូលគេង
4. កុំគេងពេលថ្ងៃច្រើន
5. កុំហាត់ប្រាណមុនពេលចូលគេង
6. កុំមើលទូរទស្សន៍ ឬប្រើឧបករណ៍អេឡិចត្រូនិកមុនពេលចូលគេង៕