ការហូរទឹក ឬសារធាតុរាវចេញពីក្បាលដោះ មិនមែនជាសញ្ញានៃអ្វីដែលធ្ងន់ធ្ងរនោះទេ ប៉ុន្តែជួនកាល វាជាគំនិតល្អមួយ ដើម្បីឲ្យគ្រូពេទ្យពិនិត្យមើលឲ្យច្បាស់ក្នុងករណីបែបនេះ។
ការហូរទឹកចេញពីក្បាលដោះ គឺជារឿងធម្មតា
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មានស្ត្រីជាច្រើនមានការហូរចេញពីក្បាលដោះ។ វាអាចគ្រាន់តែជារឿងធម្មតាសម្រាប់អ្នក។
វាក៏មិនធម្មតាផងដែរសម្រាប់ទារក (ក្មេងប្រុស និងក្មេងស្រី) ដែលមានទឹករំអិលបន្ទាប់ពីពួកគេបានកើត។ វាគួរតែបាត់នៅប៉ុន្មានសប្ដាហ៍។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការហូរទឹកបែបនេះ ចំពោះបុរស គឺមិនធម្មតានោះទេ។
ពណ៌នៃការទឹកដែលហូរចេញរបស់អ្នកមិនមែនជាវិធីល្អ ដើម្បីប្រាប់ថាវាជារឿងធ្ងន់ធ្ងរទេ។ ការហូរទឹកដោះជាធម្មតាអាចមានច្រើនពណ៌។
សូមជួបគ្រូពេទ្យប្រសិនបើអ្នកមានទឹកដោះចេញពីក្បាលដោះ និងអ្វីទាំងអស់នេះ ៖
1. វាកើតឡើងជាទៀងទាត់
2. វាមានតែចេញពីសុដន់ម្ខាងប៉ុណ្ណោះ
3. វាមានឈាម ឬមានក្លិន
4. អ្នកមិនកំពុងបំបៅកូនដោយទឹកដោះម្តាយទេ ហើយវាហៀរចេញដោយគ្មានសម្ពាធលើសុដន់របស់អ្នក
5. អ្នកមានអាយុជាង ៥០
6. អ្នកមានរោគសញ្ញាផ្សេងៗទៀតដូចជាដុំពក ការឈឺចាប់ ការឡើងក្រហម ឬហើមនៅក្នុងសុដន់របស់អ្នក
7. អ្នក គឺជាមនុស្សប្រុស។
វាប្រហែលជាគ្មានអ្វីធ្ងន់ធ្ងរទេ។ ប៉ុន្តែ មានឱកាសតិចតួចវាអាចជាជំងឺមហារីក ដូច្នេះ វាល្អបំផុតដើម្បីពិនិត្យមើលឲ្យបានច្បាស់ជាមួយគ្រូពេទ្យជំនាញ៕