បន្ថយជាតិកាហ្វេអ៊ីន
មហាវិទ្យាល័យពេទ្យ The Royal College of Psychiatrists បានណែនាំថា អ្នកដែលឧ្សាហ៍អស់កម្លាំង គួរតែកាត់បន្ថយជាតិកាហ្វេអ៊ីន។ គេនិយាយថាមធ្យោបាយល្អបំផុតដើម្បីធ្វើដូច្នេះគឺបញ្ឈប់ការផឹកភេសជ្ជៈជាតិកាហ្វេអ៊ីនក្នុងរយៈពេល ៣ សប្តាហ៍។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាតិកាហ្វេអ៊ីនត្រូវបានរកឃើញនៅក្នុង ៖
1. កាហ្វេ
2. តែ
3. ទឹកក្រូចមួយចំនួន
4. ភេសជ្ជៈថាមពល
5. ថ្នាំបំបាត់ការឈឺចាប់មួយចំនួន និងឱសថរុក្ខជាតិ។
ចូរព្យាយាមរក្សាជាតិកាហ្វេអ៊ីនឲ្យនៅឆ្ងាយពីរាងកាយរបស់អ្នករយៈពេលមួយខែ ដើម្បីមើលថាតើអ្នកមានអារម្មណ៍ល្អប្រសើរជាងមុនប៉ុណ្ណា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកអាចរកឃើញថា ការមិនប្រើជាតិកាហ្វេអ៊ីនផ្តល់ឲ្យអ្នកនូវការឈឺក្បាល។ ប្រសិនបើបញ្ហានេះកើតឡើងចូរកាត់បន្ថយយឺតៗ ទៅលើបរិមាណកាហ្វេអ៊ីនដែលអ្នកផឹក។
ផឹកគ្រឿងស្រវឹងតិចៗ
ទោះបីជាស្រាមួយកែវពីរនៅពេលល្ងាច អាចជួយឲ្យអ្នកគេងលក់ស្រួលជាងមុន ប៉ុន្តែនៅថ្ងៃបន្ទាប់ អ្នកនឹងអស់កម្លាំង សូម្បីតែអ្នកគេងពេញ ៨ ម៉ោង។
ចូរកាត់បន្ថយជាតិអាល់កុលមុនពេលចូលគេង។ អ្នកនឹងទទួលបានការសម្រាកនៅពេលយប់កាន់តែល្អប្រសើរ និងមានថាមពលកាន់តែច្រើន៕