ចូរចាប់ផ្តើមដោយយឺតៗ ហើយរំពឹងថានឹងឃើញសញ្ញានៃការមិនសប្បាយចិត្តពីកូនអ្នកនៅពេលដំបូង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះ គឺជាគន្លឹះងាយស្រួលក្នុងផ្តាច់ដោះកូន ៖
1. ផ្អាកការបំបៅ ៖ ចូរមើលតើមានអ្វីកើតឡើង ប្រសិនបើអ្នកផ្តល់ដប ឬពែងទឹកដោះគោជំនួសឲ្យការបំបៅ។ អ្នកក៏អាចជំនួសទឹកដោះម្តាយដែលអ្នកគោបូមទុក ដោយទឹកដោះគោម្សៅបន្តិចម្តងៗ
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
2. ការកាត់បន្ថយចំណីអាហារម្តងមួយៗក្នុងរយៈពេលមួយសប្ដាហ៍ផ្តល់ឲ្យកូនរបស់អ្នកមានពេលលៃតម្រូវ។ ការផ្គត់ផ្គង់ទឹកដោះរបស់អ្នកក៏ថយចុះបន្តិចម្តងៗតាមរបៀបនេះដែរ ដោយមិនទុកឲ្យសុដន់របស់អ្នកកកទឹកដោះ ឬបណ្តាលឲ្យមានការរលាក ឬកើតជំងឺមហារីក។
3. កាត់បន្ថយពេលបំបៅ ៖ ចូរចាប់ផ្តើមដោយកំណត់ថាតើកូនអ្នកបៅសុដន់អ្នកយូរប៉ុណ្ណា។ បើសិនជាធម្មតា គេបៅក្នុងរយៈពេល ១០ នាទី សូមសាកល្បងបន្ថយត្រឹម ៥ នាទីបានហើយ។
4. អាស្រ័យលើអាយុរបស់គេ ចូរឲ្យគេញ៉ាំចំណីអាហារដែលមានសុខភាពល្អបន្ថែម
5. ការបៅពេលយប់ ប្រហែលជាពិបាកផ្តាច់បន្តិច តែអ្នកក៏អាចព្យាយាមកាត់បន្ថយបន្តិចម្តងៗ
6. ព្យាយាមពន្យារពេលបំបៅកូន ឧទាហរណ៍ បើគេធ្លាប់បៅម៉ោង ២ អ្នកអាចព្យាយាមពន្យារពេលដល់ម៉ោង ៣៕