បងប្អូន គួរប្រុងប្រយ័ត្នឲ្យមែនទែន ពីព្រោះជំងឺមហារីកទាំងនេះកម្រនឹងមានលេចចេញជារោគសញ្ញាឲ្យអ្នកបានដឹងខ្លាំងណាស់ ដែលជាហេតុធ្វើឲ្យអ្នកប្រឈមនឹងបញ្ហាជាច្រើន។
ការព្រងើយកន្តើយ មិនយកចិត្តទុកដាក់ ចំពោះជំងឺនានា នឹងធ្វើឲ្យអ្នកកាន់តែធ្ងន់ធ្ងរ និងកើតជំងឺបាក់ទឹកចិត្តទៀតផង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខាងក្រោមនេះ គឺជាជំងឺមហារីកទាំងបី ដែលអ្នកគួរតែប្រុងប្រយ័ត្ន ៖
១. ជំងឺមហារីកប្រូស្តាត
ជំងឺមហារីកនេះកម្រនឹងចេញជារោគសញ្ញា ដែលជាហេតុធ្វើអ្នកធ្វេសប្រហែស ហើយឈានដល់ដំណាក់កាលធ្ងន់ធ្ងរ និងមានផលវិបាកច្រើន ទើបបង្ហាញចេញច្បាស់។ ដូច្នេះ អ្នកគួរមានទម្លាប់ប្រឹក្សា និងពិនិត្យសុខភាពជាប្រចាំ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
២. ជំងឺមហារីកពោះវៀនធំ
រោគសញ្ញាអាចមានដូចជា ចុកឆ្អល់ ឈឺក្នុងពោះ បត់ជើងមិនទៀងទាត់ … ដែលជារឿយៗ ធ្វើឲ្យអ្នកជំងឺច្រឡំ ទៅនឹងក្រពះពោះវៀនធម្មតា ហើយបើទុកយូរ ឈានដល់ដំណាក់ធ្ងន់ធ្ងរ វាអាចយឺតពេលក្នុងការព្យាបាល។
៣. ជំងឺមហារីកពងស្វាស
វាជាឃាដករសម្ងាត់ ដែលសម្រាប់បុរសភេទ ដោយមិនដឹងមូលហេតុនោះទេ ពីព្រោះ វាមិនងាយមានរោគសញ្ញាចេញច្បាស់លាស់នោះទេ។
និយាយរួមទៅ បញ្ហាសុខភាព គឺជារឿងសំខាន់ ទោះបីឈឺ ឬមិនឈឺ អ្នកគួរតែទៅពិគ្រោះ និងពិនិត្យសុខភាពឲ្យបានទៀងទាត់ យ៉ាងហោចណាស់ ម្តងក្នុងមួយឆ្នាំ៕