តើអ្នកកំពុងមានផ្ទៃពោះពិតមែនដែរឬទេ? តើខ្ញុំគួរតែបរិភោគ និងធ្វើរឿងអ្វីខ្លះទៅ? តើនេះជារឿងធម្មតាមែនទេ ដែលធ្វើឲ្យអ្នកអស់កម្លាំង?

ខាងក្រោមនេះ គឺជាអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹង អំពីការថែរក្សាសុខភាពអំឡុងពេលមានផ្ទៃពោះ ៖

1. ទទួលទានរបបអាហារដែលមានសុខភាពល្អ និងថ្នាំគ្រាប់ក្នុងពេលមានផ្ទៃពោះតាមវេជ្ជបញ្ជា

2. ត្រូវទៅជួបគ្រូពេទ្យជាប្រចាំយ៉ាងហោចណាស់ឲ្យបាន ៩ ដងក្នុងអំឡុងពេលមានផ្ទៃពោះ

3. ការជក់បារី និងផឹកស្រា អាចបង្កគ្រោះថ្នាក់ដល់ទារកដែលមិនទាន់កើត និងស្ត្រីជាម្តាយ

4. ចូរស្វែងយល់ឲ្យបានច្រើនបំផុតតាមដែលអ្នកអាចធ្វើបាន អំពីអ្វីដែលកំពុងកើតឡើងនៅក្នុងខ្លួនអ្នក ជាពិសេសក្នុងអំឡុងពេលពីរបីសប្តាហ៍ដំបូងនៃការមានផ្ទៃពោះ

5. ត្រូវដឹងអំពីរបៀបដោះស្រាយបញ្ហាទូទៅនៃការមានកូន ដូចជាការចាញ់កូន ការអស់កម្លាំង ការវិលមុខ និងឈឺក្បាលជាដើម

6. ត្រូវស្វែងយល់អំពីការស្កេន អេកូ និងការត្រួតពិនិត្យសុខភាពប្រចាំខែ ដើម្បីការពារបញ្ហាណាមួយអំឡុងពេលមានផ្ទៃពោះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង