រសជាតិប្រៃ អាចធ្វើធ្វើឲ្យអាហារមានរសជាតិឆ្ងាញ់ និងទុកបានយូរ ប៉ុន្តែ សម្រាប់ស្រ្តីមានផ្ទៃពោះ ការទទួលទានរបបអាហារប្រៃច្រើនពេកអាចធ្វើឲ្យរាងកាយរបស់អ្នក ប្រឈមទៅនឹងបញ្ហាជាច្រើន ដូច្នេះ អ្នកគួរមានការប្រុងប្រយ័ត្ន ហើយកុំញ៉ាំប្រៃពេកឲ្យសោះ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សារធាតប្រៃអាចបង្កទុក្ខទោសយ៉ាងច្រើនចំពោះសុខភាព និងកូនរបស់អ្នកនៅក្នុងផ្ទៃ។ ជាធម្មតា គ្រូពេទ្យបានណែនាំថា សម្រាប់មនុស្សទូទៅ អ្នកមិនគួរញ៉ាំអំបិលលើសពី ២៣០០ មីលីក្រាមក្នុងមួយថ្ងៃនោះឡើយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខាងក្រោមនេះ គឺជាផលវិបាកមួយចំនួន ដែលបណ្តាលមកពីការទទួលទានរបបអាហារមានរសជាតិប្រៃច្រើនពេក ៖
• លើសសម្ពាធឈាម
• កើនឡើងជាតិទឹកក្នុងរាងកាយ
• មានជំងឺសរសៃឈាមបេះដូង
• កង្វះជាតិទឹកក្នុងរាងកាយ
• មានជំងឺក្រពះពោះវៀន
• មានបញ្ហាតម្រងនោម និងប្រព័ន្ធទឹកម៉ូត្រ
• ប្រឈមទៅនឹងជំងឺពុកឆ្អឹង
• ប្រឈមទៅនឹងជំងឺដាច់សរសៃឈាមខួរក្បាល៕