នៅខាងក្នុងនៃច្រមុះកូនក្មេង គឺរលោង ស្តើង ហើយងាយនឹងដាច់រលាត់ ឬខូចខាត ហើយបណ្តាលឲ្យមានការហូរឈាមតិច ឬច្រើន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នេះអាចបណ្តាលមកពី ៖
1. ការប៉ះ ឬរុកច្រមុះខ្លាំងពេក
2. កូនញីសច្រមុះខ្លាំងពេក
3. ផ្នែកខាងក្នុងនៃច្រមុះស្ងួតពេក (ដោយសារតែការប្រែប្រួលសីតុណ្ហភាពខ្យល់)។
ការរលាកច្រមុះ ដែលត្រូវការការយកចិត្តទុកដាក់ដោយវេជ្ជបណ្ឌិត អាចមកពីការខូចខាតខ្លាំងនៅជ្រៅខាងក្នុងច្រមុះ ហើយជារឿយៗ វាប៉ះពាល់ដល់មនុស្សពេញវ័យ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វាអាចបណ្តាលមកពី ៖
1. របួស ឬច្រមុះដែលខូច
2. សម្ពាធឈាមខ្ពស់ពេក
3. ស្ថានភាពដែលប៉ះពាល់ដល់សរសៃឈាម ឬរបៀបកំណកឈាម
4. ការប្រើថ្នាំមួយចំនួនដូចជាថ្នាំ warfarin។
ជួនកាល មូលហេតុនៃការឈាមច្រមុះមិនត្រូវបានគេដឹងនោះទេ។
មនុស្សខ្លះងាយនឹងទទួលការឈាមច្រមុះដែលរួមមាន ៖
1. កុមារ
2. មនុស្សចាស់
3. ស្រ្តីមានផ្ទៃពោះ៕