មិនមានវិធីត្រឹមត្រូវ ឬខុស ដើម្បីពិនិត្យសុដន់របស់អ្នកនោះទេ។ ប៉ុន្តែ វាជាការសំខាន់ណាស់សម្រាប់អ្នក ដើម្បីដឹងអំពីរបៀបដែលសុដន់របស់អ្នកមើលទៅធម្មតា ឬខុសធម្មតា។ តាមវិធីសាស្ត្រទាំងនោះ អ្នកអាចឃើញការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយអាចរាយការណ៍ទៅកាន់គ្រូពេទ្យរបស់អ្នកបានទាន់ពេលវេលា។

អ្វីដែលអ្នកគួរដឹងអំពី “សុដន់”
សុដន់របស់ស្ត្រីគ្រប់រូបមានភាពខុសប្លែកគ្នា ចំពោះទំហំ រូបរាង និងភាពរឹងមាំ។ វាក៏អាចធ្វើឲ្យសុដន់ម្ខាងមានទំហំធំជាងដុំម្ខាងទៀតដែរ។

ចូរស្វែងយល់ និងតាមដានសុដន់របស់អ្នកជាប្រចាំ ដើម្បីអាចដឹងថាវាមានការប្រែប្រួលបែបណាខ្លះ។ បើមិនច្បាស់ អ្នកគួរសួរគ្រូពេទ្យរបស់អ្នកអំពីរបៀបតាមដាននានា។

ក្រោយអស់រដូវ សុដន់ធម្មតាមានសភាពទន់ មិនសូវរឹង និងមិនមានដុំសាច់ទេ។

កម្មវិធីពិនិត្យមើលសុដន់របស់ NHS បានបង្កើតផែនការ ៥ ចំណុច សម្រាប់ការតាមដានសុដន់របស់អ្នក ៖

1. ដឹងថាអ្វីទៅដែលជារឿងធម្មតាសម្រាប់អ្នក
2. សម្លឹងមើលសុដន់របស់អ្នក ហើយចងចាំ និងដឹងដោយខ្លួនឯង
3. ដឹងពីការផ្លាស់ប្តូរ ដែលអ្នកកំពុងស្វែងរក
4. រាយការណ៍ប្រាប់គ្រូពេទ្យ រាល់ការផ្លាស់ប្តូរនានាដោយមិនបង្អង់យូរនោះទេ
5. ចូលរួមក្នុងការតាមដានជាប្រចាំ ប្រសិនបើអ្នកមានអាយុចាប់ពី ៥០ ឆ្នាំ។
ចូរពិនិត្យមើលសុដន់របស់អ្នក ចាប់ពីសុដន់ ក្លៀក និងរហូតដល់ឆ្អឹងករបស់អ្នក។ អ្នកអាចរកវាងាយស្រួលបំផុត នៅពេលអ្នកងូតទឹក។
អ្នកក៏អាចមើលដោះរបស់អ្នកក្នុងកញ្ចក់ផងដែរ

ការផ្លាស់ប្តូរសុដន់ ដែលអ្នកគួររកមើល

1. ការផ្លាស់ប្តូរទំហំ ឬរូបរាងនៃសុដន់របស់អ្នក
2. ការផ្លាស់ប្តូរសភាពស្បែកសុដន់
3. តំបន់ដុំពកថ្មី ឬក្រាស់នៅក្នុងសុដន់ ឬក្លៀក ដែលខុសពីកន្លែងដូចគ្នានៅម្ខាងទៀត
4. ទឹករំអិលក្បាលដោះ
5. ការហូរឈាមចេញពីក្បាលសុដន់របស់អ្នក
6. ពណ៌ចុងសុដន់
7. ការផ្លាស់ប្តូរទីតាំងក្បាលដោះ
8. ការឡើងកន្ទួលលើ ឬជុំវិញក្បាលសុដន់របស់អ្នក
9. ការឈឺចាប់ក្នុងសុដន់៕