មនុស្សជាច្រើនពិបាកនឹងលេបថ្នាំ។ មានអ្វីជាច្រើនដែលអ្នកអាចព្យាយាមធ្វើឲ្យវាមានភាពងាយស្រួល ហើយឱសថការីរបស់អ្នកអាចផ្តល់ដំបូន្មានល្អៗបាន។
វិធីធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការលេបថ្នាំ
អ្វីដែលអ្នកគួរធ្វើ
1. បើលេបថ្នាំជាមួយទឹកពិបាក អ្នកក៏អាចសាកល្បងប្រើវាជាមួយនឹងអ្វីផ្សេងទៀតដូចជាទឹកដោះគោជូរ ឬផ្លែឈើ
2. ពើងខ្លួនទៅមុខបន្តិច នៅពេលអ្នកលេបថ្នាំ
3. ហាត់ញ៉ាំជាមួយនំប៉័ងតូចៗ ឬចាហួយ។
អ្វីដែលអ្នកមិនគួរធ្វើ
1. កុំបោះថ្នាំទៅខាងក្រោយបំពង់ករបស់អ្នក
2. កុំងើយក្បាលទៅក្រោយច្រើនពេកនៅពេលអ្នកលេប – វាអាចធ្វើឲ្យវាពិបាកលេប
3. កុំខាំ កុំកំទេច ឬបកស្រទាប់ថ្នាំចាក់យកតែម្សៅថ្នាំរបស់អ្នកដោយមិនចាំបាច់ទទួលបានការណែនាំពីគ្រូពេទ្យ – វាអាចធ្វើឲ្យថ្នាំមានដំណើរមិនបានត្រឹមត្រូវ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855