ការវះកាត់កែសម្ផស្ស ត្រូវបានគេប្រើ ដើម្បីជួយជួសជុល និងស្តារឡើងវិញនូវស្បែកដែលបាត់ឬខូច។
គោលបំណងចម្បងនៃការវះកាត់នេះ គឺដើម្បីស្តារមុខងារនៃជាលិកា និងស្បែកឲ្យនៅជិតនឹងធម្មតាវិញតាមដែលអាចធ្វើទៅបាន។
ការកែលម្អរូបរាង គឺជាគោលដៅសំខាន់ ប៉ុន្តែ គឺជាគោលដៅទីពីរ។
ការវះកាត់កែសម្ផស្ស (plastic surgery) ខុសពីការវះកាត់កែសម្រស់ឲ្យស្រស់ស្អាត (cosmetic surgery) ដែលជាការវះកាត់តែមួយគត់ ដើម្បីផ្លាស់ប្តូរមុខមាត់របស់មនុស្សដែលមានសុខភាពល្អ ដើម្បីទទួលបាននូវអ្វីដែលពួកគេចង់បាន។
នៅពេលណា ការវះកាត់កែសម្ផស្សត្រូវបានប្រើ?
ការវះកាត់កែសម្ផស្ស អាចត្រូវបានប្រើដើម្បីជួសជុល ៖
1. ភាពមិនប្រក្រតីដែលកើតចេញពីកំណើត ដូចជាបបូរមាត់ និងក្រអូមមាត់ ម្រាមដៃ និងស្នាមខ្នៅពីកំណើត
2. តំបន់ដែលខូចខាតដោយការយកចេញនៃជាលិកាមហារីក ដូចជាពីមុខ ឬសុដន់
3. ការរលាកយ៉ាងធ្ងន់ធ្ងរ ឬរបួសធ្ងន់ធ្ងរផ្សេងទៀត។
ការវះកាត់កែសម្ផស្ស ជារឿយៗអាចជួយលើកកម្ពស់ការគោរពខ្លួនឯង ភាពជឿជាក់ និងគុណភាពនៃជីវិតរបស់មនុស្ស៕