Join with Health.com.kh on Telegram

ក្រុមអ្នកជំនាញមិនយល់ស្របទេថា មនុស្សយើងអាចក្លាយទៅជាញៀននឹងការរួមភេទបាន។
អ្នកជំនាញផ្នែកផ្លូវភេទ និងទំនាក់ទំនងមួយចំនួនជឿថា មនុស្សអាចញៀនអារម្មណ៍រីករាយ ឬ “មានបទពិសោធន៍” ខ្ពស់ក្នុងអំឡុងពេលរួមភេទ និងសកម្មភាពផ្លូវភេទ ប៉ុន្តែអ្នកជំនាញផ្សេងទៀតបែរជាមិនយល់ស្រប។

តើអ្វីទៅជាការញៀនការរួមភេទ?
អ្នកជំនាញនិយាយថា ការញៀននឹងសិច ឬការរួមភេទ ជាសកម្មភាពផ្លូវភេទណាមួយ ដែលអ្នកមានអារម្មណ៍ថា មិនអាចទប់អារម្មណ៍បាន។ វាអាចជាការរួមភេទជាមួយដៃគូ ហើយវាក៏អាចមានន័យថា ជាសកម្មភាពនានាដូចជារូបអាសអាភាស ការសម្រេចកាមដោយខ្លួនឯង ការទៅរកស្រីពេស្យា ឬការជជែកគ្នាអំពីរឿងសិចដើម។

ចំពោះមនុស្សភាគច្រើន អាកប្បកិរិយាទាំងនេះមិនបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរទេ។ ប៉ុន្តែ មនុស្សមួយចំនួនមិនអាចគ្រប់គ្រងការជម្រុញ និងសកម្មភាពទាំងនេះបានទេ បើទោះបីជាការលំបាកដែលពួកគេធ្វើទាំងនេះ អាចបណ្តាលឲ្យមានបញ្ហានៅក្នុងទំនាក់ទំនង ហិរញ្ញវត្ថុ ការងារ និងជីវិតរបស់ពួកគេ។

មនុស្សមួយចំនួនក៏ប្រហែលជានឹងពឹងផ្អែកលើការរួមភេទ និងសកម្មភាពផ្លូវភេទ ដើម្បីធ្វើឲ្យមានអារម្មណ៍អវិជ្ជមាន និងកាត់បន្ថយការលំបាកនានាផងដែរ។ នេះគឺអាចមានផលប៉ះពាល់អវិជ្ជមានដល់គុណភាពនៃជីវិតរបស់មនុស្ស និងអ្នកដែលនៅជុំវិញពួកគេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង