មនុស្សភាគច្រើនកំពុងតែមានការព្រួយបារម្ភអំពីប្រាក់ចំណូលប្រចាំថ្ងៃ និងការចំណាយប្រាក់កាសចំពោះបញ្ហាសុខភាព ដូច្នេះ ការកាត់បន្ថយការចំណាយ និងវិក័យប័ត្រប្រចាំខែ គឺជាគោលដៅដ៏របស់ពួកគេ។ ប៉ុន្តែ វាក៏មានសារៈសំខាន់ផងដែរ ក្នុងការថែរក្សាសុខភាពរបស់អ្នកឲ្យបានល្អ ដើម្បីរឹតតែអាចកាត់បន្ថយការចំណាយទៅលើការព្យាបាលជំងឺ។

ចំពោះគ្រួសារជាច្រើន អាហារ គឺជាការចំណាយដ៏ច្រើន។ ប៉ុន្តែ ការញ៉ាំអាហារឆ្ងាញ់មានសុខភាព និងការបង្កើនអាហាររូបត្ថម្ភសម្រាប់រាងកាយ គឺជារឿងដែលអ្នកមិនគួរមើលរំលងនោះទេ ហើយក៏មិនគួររឹតត្បៀតច្រើនពេកដែរ។ របបអាហារមានសុខភាពល្អ នឹងកាត់បន្ថយការឈឺ និងការចូលសម្រាកពេទ្យ។

ការចំណាយលើសេវាវេជ្ជសាស្រ្ត អាចជាការបង្ហូរទឹកប្រាក់ដ៏ធំមួយ។ ពលរដ្ឋភាគច្រើននៅតែមានក្តីបារម្ភអំពីការចំណាយដ៏ច្រើន នៅពេលសមាជិកគ្រួសារ ឬរូបពួកគេផ្ទាល់មានជំងឺធ្ងន់ធ្ងរណាមួយ។

អ្វីដែលអ្នកអាចធ្វើបាន ៖

1. ហាត់ប្រាណ ដើម្បីថែរក្សារាងកាយឲ្យមានសុខភាពល្អ
2. ញ៉ាំអាហារមានសុខភាពល្អ និងទៀងទាត់ ដើម្បីកាត់បន្ថយជំងឺនានា
3. ឧស្សាហ៍ទៅពិនិត្យសុខភាពជាប្រចាំ ដើម្បីកាត់បន្ថយការឈឺ ឬកើតមានជំងឺធ្ងន់ធ្ងរណាមួយ
4. បង្កើតពេលវេលារីករាយ និងកំសាន្ត ដើម្បីបន្ថយស្ត្រេស៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង