ទម្លាប់ទារកមួយផ្សេងទៀត គឺការដកដង្ហើមតាមកាលកំណត់។ ទារករបស់អ្នកអាចដកដង្ហើម លឿនៗ រួចផ្អាកពីរបីវិនាទី បន្ទាប់មកចាប់ផ្តើមដកដង្ហើមម្តងទៀត។ ថ្វីបើវាជារឿងធម្មតាក៏ដោយ តែវាអាចជាអ្វីដៃលអ្នកគួរចាប់អារម្មណ៍។
ទោះជាយ៉ាងណាក៏ដោយ សញ្ញាមួយចំនួនដូចខាងក្រោមនេះ គឺជារឿងខុសធម្មតា ហើយសូមប្រាកដថា អ្នកអាចហៅគ្រូពេទ្យរបស់អ្នកជាបន្ទាន់ ប្រសិនបើទារករបស់អ្នក ៖
1. ស្រែក ឬដកដង្ហើមលឺសូរខ្លាំង
2. បញ្ចេញសំលេងខ្លាំងពីក្នុងរន្ធច្រមុះ
3. រួញ ឬផតទ្រូង
4. ការដកដង្ហើមដែលមានល្បឿនលឿន
5. លឺសូរសំលេងចេញពីក្នុងទ្រូងរបស់នាង (ជាជាងច្រមុះ ឬបំពង់ករបស់នាង ដែលជាសញ្ញានៃការកកស្ទះ ឬមានបញ្ហាណាមួយហើយ)
6. ការដកដង្ហើមយ៉ាងរំខាន (ដកដង្ហើមលឺសំឡេងសម្លេងខ្លាំង)
7. ឈប់ដកដង្ហើមពី ១០ ទៅ ១៥ វិនាទីរវាងការដកដង្ហើមនីមួយៗ។
សូមមើលសញ្ញាបន្ថែមទៀត ដែលអ្នកព្រួយបារម្ភ ហើយគួរតេហៅទៅវេជ្ជបណ្ឌិត សម្រាប់បញ្ហាខុសប្លែកណាមួយចំពោះទារកទើបនឹងកើតរបស់អ្នក៕