ទារកទើបនឹងកើតខ្លះអាចទាមទារការធ្វើឲ្យភើរជាញឹកញាប់ ខណៈពេលដែលក្មេងផ្សេងទៀតអាចភើរដោយខ្លួនឯង ឬត្រូវការជំនួយតិចតួចពីអ្នក។ ប្រសិនបើទារករបស់អ្នកមិនស្រួលក្នុងអំឡុងពេល ឬបន្ទាប់ពីការបំបៅនោះ វាជាសញ្ញាមួយ ដើម្បីធ្វើឲ្យគេភើរហើយ។
អ្នកក៏អាចព្យាយាមធ្វើឲ្យទារករបស់អ្នកភើរ នៅពេលអ្នកផ្លាស់ប្តូរសុដន់ឲ្យគេ រៀងរាល់ ៥ ទៅ ១០ នាទីនៃការបំបៅ ឬពេលដែលកូនរបស់អ្នកឈប់បៅ។ បន្ទាប់ពីមួយថ្ងៃ ឬពីរថ្ងៃនៃការបំបៅកូន អ្នកនឹងរកឃើញលំនាំ ឬបៀបដែលអាចជួយកូនតូចរបស់អ្នក។
ចូរព្យាយាមផ្អៀង ឬបីបញ្ឈរកូនរបស់អ្នកបន្តិច ក្រោយពេលឲ្យគេបៅរួច ដើម្បីជួយឲ្យគេភើរ។
ក្រៅពីនេះ អ្នកមិនត្រូវព្រួយបារម្ភពេកនោះទេ បើសិនជាកូនរបស់អ្នកត្អើក។ ការត្អើក គឺជារឿងធម្មតាសម្រាប់ទារកទើបនឹងកើត និងមិនបង្កឲ្យមានភាពមិនស្រួលនោះទេ។ ដូចគ្នានេះដែរការក្អែរក្នុងកំឡុងពេល និងបន្ទាប់ពីការបៅ – ក្នុងបរិមាណតិចតួច ក៏ជារឿងធម្មតាផងដែរ។
បើសិនជាទារករបស់អ្នកភើរ ឬក្អែរខ្លាំង អមដំណើរដោយការយំខ្លាំង ឬមិនបាត់ សូមប្រញាប់នាំកូនរបស់អ្នកទៅជួបវេជ្ជបណ្ឌិតភ្លាម៕