យោងទៅតាមអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា មនុស្សត្រូវការមានភាពសកម្មពេលព្រះអាទិត្យរះ និងអសកម្មពេលព្រះអាទិត្យលិច។ ប៉ុន្តែរឿងនេះគឺអាចធ្វើបានសម្រាប់អ្នកដែលធ្វើការពេលថ្ងៃប៉ុណ្ណោះ។ ដូច្នេះហើយវាប្រហែលជាមិនសមស្របឡើយសម្រាប់អ្នកដែលធ្វើការវេនយប់ ហើយពេលខ្លះពួកគេអាចនឹងមានបញ្ហាក្រពះពោះវៀន និងទម្ងន់ទៀតផង។ 

ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកកំពុងតែធ្វើការវេនយប់មែន អត្ថបទនេះច្បាស់ជាផ្តល់នូវដំបូន្មានល្អៗសម្រាប់អ្នកជាមិនខាន ព្រោះខ្ញុំនឹងបង្ហាញនូវអាហារមួយចំនួនដែលអ្នកធ្វើការវេនយប់គួរតែទទួលទាន ព្រមទាំងមូលហេតុដែលអ្នកគួរតែញ៉ាំវាឲ្យបានច្រើន។

សាច់មាន់

ការបន្ថែមប្រូតេអ៊ីនកាន់តែច្រើនទៅក្នុងរបបអាហារអាចជួយអ្នកចៀសផុតពីអាការៈ ឬអារម្មណ៍ល្ហិតល្ហៃពេលធ្វើការយប់បាន។ មធ្យោបាយដ៏ល្អបំផុតមួយក្នុងការទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់គឺការញ៉ាំសាច់មាន់ ជាពិសេសទ្រូងមាន់ ព្រោះវាផ្តល់នូវប្រូតេអ៊ីនកម្រិតខ្ពស់បាន។

ត្រី

តើអ្នកកំពុងតែតាមដានកម្រិតកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាមមែនទេ? ដូច្នេះអ្នកប្រហែលជាត្រូវការទទួលប្រូតេអ៊ីនពីសាច់ត្រីដើម្បីរាងកាយប្រើប្រាស់ហើយ។ ត្រីដែលល្អបំផុតសម្រាប់បញ្ចូលក្នុងរបបអាហារ គឺពពួកត្រីសម្បូរខ្លាញ់ដូចជា ត្រីសាលម៉ុង និងសាឌីនតែម្តង។ វាជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្គាបី ដែលល្អសម្រាប់បេះដូង និងខួរក្បាល។ 

បឺរសណ្តែកដី

ការធ្វើការពេញមួយប់អាចធ្វើឲ្យអ្នកមានអារម្មណ៍ឃ្លានគ្រប់ពេល ហើយវាក៏អាចធ្វើឲ្យអ្នកងាយនឹងឡើងទម្ងន់ដែរបើសិនជាជ្រើសរើសអាហារសម្រនមិនបានត្រឹមត្រូវ។ ដើម្បីជួយដល់ការញ៉ាំអាហារមិនចាំបាច់ អ្នកអាចជ្រើសរើសការញ៉ាមបឺសណ្តែកដីជំនួសបាន ព្រោះវាសម្បូរទៅដោយជាតិសរសៃ ប្រូតេអ៊ីន និងខ្លាញ់ផ្តល់សុខភាពផង។ 

បន្លែ និងផ្លែឈើ

ពិតណាស់ វាគឺជាគំនិតដ៏អស្ចារ្យមួយក្នុងការញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ដោយសារតែវាមិនត្រឹមតែល្អសម្រាប់ការងារពេលយប់ទេ តែក៏ល្អចំពោះអ្នកដែលធ្វើការពីម៉ោង ៩ព្រឹកដល់ ៥ល្ងាចដែរ។ បន្លែ និងផ្លែឈើផ្ទុកទោដោយជាតិសរសៃ វីតាមីន និងជាតិរ៉ែ។ ប៉ុន្តែអ្វីដែលកាន់តែសំខាន់នោះគឺថា វាមានជាតិខ្លាញ់ទាប និងកូឡេស្តេរ៉ុលអាក្រក់សូន្យតែម្តង។ 

ទឹក

ចុងក្រោយនេះ ចូរប្រាកដថា អ្នកបានផ្តល់ជាតិទឹកដល់រាងកាយគ្រប់គ្រាន់ហើយ។ រឿងនេះមិនត្រឹមតែផ្គត់ផ្គង់ជាតិទឹកទេ ទេ វាក៏ជួយឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងមានថាមពល និងមិនងងុយគេងដែរ។ យកល្អគួរតែតមការញ៉ាំកាហ្វេ តែអ្នកអាចប្តូរមកញ៉ាំតែបៃតង ឬតែឬសឈើវិញ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង