ជំងឺផាកឃីនសុន គឺជាជំងឺដែលផ្នែកខ្លះនៃខួរក្បាលត្រូវបានខូចខាតជាបណ្ដើរៗក្នុងរយៈពេលជាច្រើនឆ្នាំ។
រោគសញ្ញាសំខាន់ ៣ នៃជំងឺជំងឺផាកឃីនសុនគឺ ៖
1. ញ័រ
2. ធ្វើចលនាយឺត
3. រឹង ឬគាំងសាច់ដុំ និងមិនអាចបត់បាន។
អ្នកដែលមានជំងឺនេះ ក៏អាចមានរោគសញ្ញាផ្នែករូបរាងកាយ និងបញ្ហាផ្លូវចិត្តផ្សេងៗផងដែរដែលរួមមាន ៖
1. ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
2. បញ្ហាតុល្យភាព – នេះអាចបង្កើនឱកាសនៃការដួល
3. ការបាត់ក្លិនវិញ្ញាណ
4. បញ្ហាក្នុងការគេង (ការគេងមិនលក់)
5. បញ្ហាសតិ៕