ការធាត់ជ្រុល អាចបណ្តាលឲ្យមានបញ្ហាមួយចំនួន រួមទាំងការលំបាកជាមួយសកម្មភាពប្រចាំថ្ងៃ និងស្ថានភាពសុខភាពធ្ងន់ធ្ងរ។

បញ្ហាប្រចាំថ្ងៃដែលទាក់ទងទៅនឹងការធាត់រួមមាន ៖

1. បញ្ហាក្នុងការដកដង្ហើម
2. ការកើនឡើងនូវបែកញើស
3. ស្រមុក
4. ពិបាកក្នុងការធ្វើសកម្មភាពរាងកាយ
5. ជាញឹកញាប់មានអារម្មណ៍អស់កម្លាំងណាស់
6. ឈឺចង្កេះ និងខ្នង
7. មានទំនុកចិត្តតិចតួច និងការគោរពខ្លួនឯងទាប
8. អារម្មណ៍ឯកោ។

បញ្ហាផ្លូវចិត្ត ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធាត់ ក៏អាចប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកជាមួយគ្រួសារ និងមិត្តភក្តិ ហើយអាចបណ្តាលឲ្យមានជំងឺធ្លាក់ទឹកចិត្តផងដែរ។

ស្ថានភាពសុខភាពធ្ងន់ធ្ងរ

ការធាត់ អាចបង្កើនហានិភ័យរបស់អ្នកក្នុងការបង្កើតស្ថានភាពសុខភាពធ្ងន់ធ្ងរជាច្រើនដូចជា ៖

1. ជំងឺទឹកនោមផ្អែមប្រភេទទី ២
2. ការឡើងសម្ពាធឈាមខ្ពស់
3. កូឡេស្តេរ៉ុលខ្ពស់ និងជំងឺសរសៃឈាម
4. ជំងឺហឺត
5. ជំងឺមេតាប៉ូលីស (ការរួមបញ្ចូលគ្នានៃជំងឺទឹកនោមផ្អែម ការឡើងសម្ពាធឈាមខ្ពស់ និងការធាត់)
6. ប្រភេទមហារីកជាច្រើនប្រភេទរួមទាំងមហារីកពោះវៀន មហារីកសុដន់ និងមហារីកស្បូន
7. ជំងឺក្រពះពោះវៀន
8. កាត់បន្ថយការមានកូន
9. ជំងឺរលាកសន្លាក់ឆ្អឹង
10. ជំងឺថ្លើម និងជំងឺតំរងនោម៕